ស្ងាត់ៗ HTC បង្ហាញ​ស្មាតហ្វូន​ម៉ូដែល​ថ្មី​មួយ​​គ្មាន​ប្រកាស​​អី្វបន្តិច

  • 2015-10-06 13:46:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​ក្រុមហ៊ុន​​ផលិតស្មាតហ្វូន​មួយ​ចំនួន​បាន​រៀប​ចំ​ព្រឹត្តិការណ៍​ធំៗ​ដើម្បី​ប្រកាស​ពី​ផលិត​ផល​ថ្មី​របស់​ខ្លួន​ ដោយ​ឡែក​ក្រុមហ៊ុន HTC វិញ​បាន​បង្ហាញ​ទូរសព្ទ​ស្មាតហ្វូន​ម៉ូដែល​ថ្មី​របស់​ខ្លួន​ដោយ​ស្ងាត់​ៗ​ទៅ​វិញ។

 

 

នៅ​ថ្ងៃ​ម្សិល​មិញ​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​របស់​កោះ​តៃវ៉ាន់​បាន​បង្ហាញ​​នូវ​កំពូល​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ខ្លួន​មួយ​ម៉ូដែល​មាន​ឈ្មោះ​ថា​  HTC One E9s ដោយ​​ស្មាតហ្វូន​ជំនាន់​ថ្មី​នេះ​គឺ​ត្រូវ​បាន​​​ឃើញ​​នៅ​លើ​​វិបសាយ​របស់​ក្រុមហ៊ុន​ផ្ទាល់​​ក្នុង​ប្រទេស​ឥណ្ឌា។ ការ​បង្ហាញ​នេះ​​គឺ​​​គ្មាន​ការ​ប្រកាស​ជា​ផ្លូវការ​ឲ្យ​អ្នក​ណា​ម្នាក់​​បាន​ដឹង​នោះ​ទេ។

 

 

តាម​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​វិបសាយ​ gsmarena បាន​ឲ្យ​ដឹង​ថា​ HTC One E9s គឺ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​បំពាក់​ដោយ​អេក្រង់​ទំហំ ៥,៥ អ៊ីញ​ និង កម្រិត​​ Resolution ​៧២០ ភិចស៊ែល។ ចំពោះ​ការ​រចនា​នូវ​រូបរាង​វិញ​គឺ​ស្រដៀង​ទៅ​នឹង​ខ្សែស្រឡាយ​​ HTC One ​ជំនាន់​មុន​ៗ​​ដែរ ប៉ុន្តែ​គ្រាន់​តែ​វា​មាន​កម្រាស់​ក្រាស់ ធ្ងន់ និង​ មាន​ថាមពល​ថ្ម​ទាប​ជាង​តែ​ប៉ុណ្ណោះ​បើ​ប្រៀប​ជា​មួយ​នឹង​ HTC One M9។

 

 

​តួ​ម៉ាស៊ីន​របស់​វា​គឺ​ត្រូវ​បាន​បំពាក់​ដោយ​​ CPU ៨ គ្រាប់​ប្រភេទ​ MediaTek MT6752M ដែល​មាន​ល្បឿន 1.5 GHz, ទំហំ 2 GB ​នៃ RAM, ទំហំ​ម៉េមូរី 16 ​និង​មាន​រន្ធ​ស៊ីម​ចំនួន​ពីរ។ បន្ថែម​ទៀត​នោះ​ HTC One E9s ​មាន​កាមេរ៉ា​ក្រោយ​ទំហំ 13 MP មាន​ Sensor BSI ជា​មួយ​នឹង​មុខងារ​ autofocus និង​អាច​ចាប់​យក​រូបភាព​បាន​កម្រិត​ Full HD។ ចំណែក​ឯ​​កាមេរ៉ា​មុខ​មាន​ទំហំ​ត្រឹម​តែ​ 4MP តែ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន HTC One E9s គឺ​បាន​ដាក់​លក់​នៅ​លើ​គេហទំព័រ​របស់​ HTC ក្នុង​ប្រទេស​ឥណ្ឌា​ ចំណែក​ឯ​តម្លៃ​គឺ​ពុំ​បាន​បញ្ជាក់​នោះ​ទេ៕

 

 

 

អាន​បន្ត៖  Apple គ្រោង​ផលិត​ក្បាល​កាស​​ថ្មី​តូច​ដើម្បី​​ជួយ​ឲ្យ​ការ​ផលិត​ iPhone ក្រោយ​កាន់​តែ​ស្ដើង

 

ប្រែ​សម្រល៖ សំនៀង ប្រភព៖ gsmarena