iPhone 6s/6s Plus ពណ៌មាសក្រហម ជម្រើសថ្មីលក់ដាច់ខ្លាំង
- 2015-10-19 20:44:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 6s/6s Plus ពណ៌មាសក្រហម ជម្រើសថ្មីលក់ដាច់ខ្លាំង
ចន្លោះមិនឃើញ
រយៈពេលជិត១ខែមកនេះ iPhone 6s/6s Plus បានដាក់លក់លើទីផ្សារព្រោងព្រាតនៅតាមបណ្ដាហាងលក់ទូរសព្ទដៃធំៗ ហើយក្នុងនោះ iPhone 6s/6s Plus ពណ៌មាសក្រហម (Rose Gold) ទទួលការពេញនិយមខ្លាំងបំផុត បើធៀបនឹងបីពណ៌ផ្សេងទៀត។
លោក អ៊ុក ឡជី អ្នកគ្រប់គ្រងមួយរូបក្នុងហាងលក់ទូរសព្ទ នីកា នៅម្ដុំគិរីរម្យបានឱ្យដឹងថា iPhone 6s/6s Plus ពណ៌មាសក្រហមដែលដាក់លក់ក្នុងហាងរបស់លោក ទទួលការពេញនិយមខ្លាំងហើយមិនថាបុរសឬនារីនោះទេ គឺសុទ្ធតែមកទិញ iPhone ពណ៌មាសក្រហមនេះដូចគ្នា។
លោកបានបន្តថា ទោះបីជាតម្លៃ iPhone 6s/6s Plus ពណ៌មាសក្រហមនៅហាងលោក លក់ថ្លៃជាង ៣ពណ៌ដទៃទៀត (ប្រហែលពី ៣០ទៅ ៥០ដុល្លារសម្រាប់ទំហំ 16GB) ក៏ពិតមែន តែអតិថិជននៅតែពេញចិត្ត iPhone 6s/6s Plus ពណ៌មាសក្រហម ព្រោះវាជាពណ៌ថ្មី និងស្រស់ស្អាត។
មួយវិញទៀត លោកថា គួបផ្សំនឹងបច្ចេកវិទ្យាថ្មីដូចជា កាមេរ៉ាដល់ទៅ 12MP បច្ចេកវិទ្យាទំនើប 3D Touch ហើយថែមទាំងមានពណ៌ មាសក្រហមប្លែកទៀតនោះ អ្នកប្រើប្រាស់កាន់តែចង់ទិញ iPhone ពណ៌នេះ (មាសក្រហម) ទៅប្រើមួយកម្រិតទៀត។
ដោយឡែកសម្រាប់ហាងលក់ទូរសព្ទដៃទំនើប សុខ លី វិញក៏បានឱ្យដឹងស្រដៀងគ្នានេះដែរ ថា iPhone 6s/6s Plus ពណ៌ Rose Gold លក់ដាច់ជាង ៣ពណ៌ផ្សេងទៀត ហើយក្នុងចំណោមអតិថិជនទាំងនោះ ភាគច្រើនជានារីទោះបីពណ៌នេះមានតម្លៃថ្លៃជាងពណ៌ដទៃក៏ដោយ ហើយសម្រាប់អតិថិជនបុរសៗរបស់ហាងវិញ ច្រើនទិញ iPhone 6s/6s Plus ពណ៌មាស ប្រផេះ ឬពណ៌ខ្មៅ។
បើតាមការបញ្ជាក់ពីភ្នាក់ងារលក់ក្នុងហាងទូរសព្ទ សុខ លី តម្លៃ iPhone 6s/6s Plus បច្ចុប្បន្នថ្លៃជាងបីម៉ូដែលទៀតប្រហែលពី ២០ទៅ៣០ដុល្លារ (៧៥០ដុល្លារ សម្រាប់ iPhone 6s Rose Gold ទំហំ 16GB)។
ចំណែកឯអ្នកលក់ទូរសព្ទមួយរូបក្នុងហាង ហាក់ សែ នៅម្តុំផ្សារធំថ្មី បានឱ្យដឹងថា ភាគច្រើនអតិថិជនទាំងបុរសនិងនារីដែលមកទិញ iPhone 6s/6s Plus ពីហាង ហាក់ សែ យកទៅប្រើប្រាស់ ច្រើនតែជាវពណ៌មាសក្រហម ជាជាង៣ ពណ៌ផ្សេងៗទៀត ដោយសារពណ៌មាសក្រហមនេះប្លែកៗនិងមិនធ្លាប់មានលើ iPhone ស៊េរីមុន។ អ្នកលក់រូបនេះបានឱ្យដឹងទៀតថា ចាប់តាំងពីហាង ហាក់ សែ នាំចូល iPhone 6s/6s Plus យកមកលក់លើទីផ្សារកន្លងមក iPhone ពណ៌មាសក្រហមនេះ លក់បានច្រើនរាប់រយគ្រឿងឯណោះ៕
អាន៖ iPhone 6s/6s Plus តម្លៃចុងក្រោយបន្តធ្លាក់ថ្លៃយ៉ាងគំហុក
អត្ថបទ៖ ប៉ែត ផាន់និត