iPhone 6S ​​នៅ​សល់​ជាង​​ ៧៣០ ដុល្លារ​​​កំពុង​​​​ប្រជែង​ក្រុមហ៊ុននាំ​ចូល

  • 2015-10-22 14:00:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មិន​ឆ្ងាយ​ពី iPhone 6S/6S Plus ដែល​ប្រិយមិត្ត​ជា​ច្រើន​នៅ​តែ​តាមដាន​ឥត​ដាច់​ពី​ហាង​ឆេង​តម្លៃ ដែល​​កំពុង​មាន​ការ​ប្រែប្រួល​ឥត​ឈប់​បើ​ទោះ​បី​វា​បាន​បញ្ចេញ​លក់​លើ​ទីផ្សារ​ជិត​មួយ​ខែ​ក៏​ដោយ។ iPhone 6s/6s Plus ទីផ្សារ​លក់​ខាងក្រៅ​​មាន​ការ​ធ្លាក់​ចុះ​​តម្លៃ​យ៉ាង​គំហុក ជា​ស្ថានភាព​មួយ​ដែល​អ្នក​តាមដាន​លើ​ទីផ្សារ​ទូរសព្ទ​មើល​ឃើញ​ថាមក​ពី​ការ​ប្រកួតប្រជែង​គ្នា​កាន់​តែ​ខ្លាំង។

 

ដូច iPhone 6S ទំហំ 16 GB ​ហាង​ឆេង​​តាម​ហាង​មួយ​ចំនួន​នៅ​សល់តែ​ជាង ៧៣០ ដុល្លារ​ ក្នុង​ពេល​ដែល​ក្រុមហ៊ុន​ Smart បាន​បង្ហើប​ពី​តម្លៃ​ លក់ iPhone ស៊េរី​ថ្មី​ដែល​ក្រុមហ៊ុនគ្រោង​នាំមក​​ឆាប់ៗ​នេះ​​ដែល​ដាក់​លក់​ក្នុង​តម្លៃ​ចាប់​ពី​ ៧២៨ ជា​តម្លៃ​មួយ​ដែល​នឹង​ប្រជែង​ពី​ហាង​នាំ​ចូល។

 

 

បញ្ជាក់​៖ តម្លៃ​អាច​មាន​ការ​ប្រែប្រួល​ភ្លាមៗ​​បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​នេះ។

 

តម្លៃ​​​ទូរសព្ទ​ទាំង​នេះ ប្រិយមិត្ត​អាច​ស្វែង​រក​​និង​សាកសួរ​នៅ​ហាង​លក់​ទូរសព្ទ​ដៃ​សុខ លី ដែល​មាន​អាសយដ្ឋាន​នៅ​ផ្ទះ​លេខ 44Eo ផ្លូវ 67 សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌ​ដូនពេញ ឬ​ទាក់ទង​តាម​​លេខ​ទំនាក់ទំនង (023 216 726 / 023 216 725) និង​សាខា​មួយ​ទៀត​នៅ​ផ្ទះ​លេខ 395 Eo ផ្លូវ 128 កែង​ផ្លូវ 221 សង្កាត់​ផ្សារ​ដេប៉ូ ៣ ខណ្ឌ​ទួលគោក ឬ​អាច​ទំនាក់ទំនង​តាម​លេខ​ទូរសព្ទ (023 888 166 / 092 1111 68)

 

អត្ថបទ៖ ប៊ុណ្ណារ៉ា