កង្វះ​ជាតិ​កាល់ស្យូម​ចំពោះ​ស្ត្រីមាន​ផ្ទៃ​ពោះ

  • 2015-10-21 17:09:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល់ស្យូមគឺជា​សារធាតុ ​ដែលមានសារៈសំខាន់​យ៉ាងខ្លាំង​សម្រាប់មនុស្ស​គ្រប់រូប។ ច្រើន​ជាង ​៩៩%នៃ​ជាតិ​កាល់ស្យូម​ត្រូវ​បាន​ផ្ទុកក្នុង​ឆ្អឹង ​និង​ធ្មេញ ​ដែល​មាន​មុខងារ​ទ្រទ្រង់​សារពាង្គកាយ​ទាំងមូល​ ចំណែក​ឯសារជាតិ​កាល់ស្យូម ១%​ទៀតស្ថិត​នៅក្នុង​ឈាម ​សាច់ដុំ​ និង​សារធាតុរាវ​នៅចន្លោះ​កោសិកា​ផ្សេងៗ។ ​សារពាង្គកាយ​ត្រូវការ​ជាតិ​កាល់ស្យូម​ដើម្បីឲ្យ​សាច់ដុំ​អាច​កន្ត្រាក់​បាន ធ្វើ​ឲ្យ​ឈាមសរសៃឈាម​មាន​ចលនាស្រួល​ និង​សម្រួល​ក្នុងការ​បញ្ចេញ​ អ័រម៉ូន ​និង​អង់ស៊ីម ​ហើយ​ក៏​ជំនួយក្នុង​ការ​បញ្ជូន​ព័ត៌មាន​ទៅ​ប្រព័ន្ធ​សរសៃប្រសាទ​ផងដែរ។

 

ដូចនេះប្រសិនបើ​យើងមិន​បាន​បរិភោគជាតិ​កាល់ស្យូម​ឲ្យបាន​គ្រប់គ្រាន់​ទេនោះ ​វានឹង​បង្កឲ្យមាន​បញ្ហាប៉ះពាល់​ដល់សុខភាព​របស់យើង​ ដែល​បញ្ហាទំាង​នោះ​មានដូចជា ​កំហាប់​របស់ឆ្អឹង​ថយចុះ ​(Osteopenia) ​និង​ប្រឈមមុខ​យ៉ាងខ្លាំង​ចំពោះ​ជំងឺពុកឆ្អឹង​ (Osteoporosis) ឬ​បាក់ឆ្អឹង។ ​រោគសញ្ញា​ធ្ងន់ធ្ងរ​បណ្តលមក​ពីកង្វះជាតិ​កាល់ស្យូម​រួម​មាន៖ ស្ពឹកស្រពន់ ​ឈឺចាប់​ត្រង់ម្រាមដៃ​ និង​ចង្វាក់​បេះដូង​លោត​ខុសប្រក្រតី​ដែលអាច​បណ្តាលឲ្យ​បាត់បង់ជីវិត​បាន ប្រសិន​បើមិន​មាន​ការព្យាបាល។

​ឱសថ ​Calcium ​Corbiere​​ ​​​មាន​ជាតិកាល់ស្យូម​សម្រាប់ស្ត្រីមាន​ផ្ទៃពោះ ​​(ផលិតផល​​​ប្រទេសបារាំង)

 

កាល់ស្យូមមាន​សារៈសំខាន់​សម្រាប់មនុស្ស​គ្រប់វ័យ​ ជាពិសេស​គឺស្ត្រី​មានផ្ទៃពោះ​តែម្តង។ នៅអំឡុង​ពេលមាន​ផ្ទៃពោះ​ ទារកនៅ​ក្នុងផ្ទៃ​ត្រូវការ​ជាតិ​កាល់ស្យូម ដែល​មិនត្រឹម​តែ​សម្រាប់​ការ​លូតលាស់​ឆ្អឹង ​និង​ធ្មេញ​ប៉ុណ្ណោះ​ទេ​ តែ​ក៏ដើម្បី​ធ្វើឲ្យចង្វាក់​បេះដូង​មានភាព​ប្រក្រតី ​និង​លទ្ធភាព​ធ្វើឲ្យ​ឈាម​កក​បាន​ល្អផងដែរ។ ជាមួយ​គ្នានេះ​អង្គការ​ស្បៀង​អាហារ​ពិភព​លោក (FAO) ​បាន​បង្ហាញ​ថា “ពុំមាន​កម្រិតតួលេខ​ជាក់លាក់​ណាមួយ​ដែលកំណត់​តម្រូវការ​នៃជាតិកាល់​ស្យូមរបស់​យើង ​ឬ​កម្រិតណា​មួយ​ដែល​អាច​បណ្តាល​ឲ្យមាន​កង្វះជាតិ​កាល់ស្យូម​​នោះ​ទេ។” តែទោះ​បីជា​យ៉ាងណា​ក៏ដោយ ​ប្រសិន​បើ​ស្រី្តមាន​ផ្ទៃពោះ​មានជាតិ​កាល់ស្យូម​ តិចតួច​ពេក ​ឬមិន​បាន​ទទួល​ទាន​អាហារ​ដែលមាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​ពីរបបអាហារ​របស់គាត់ ​នោះ​ទារកក្នុង​ផ្ទៃរបស់​គាត់​នឹងស្រូប​យកជាតិ​កាល់ស្យូម​ពីឆ្អឹង​របស់គាត់ ​ដែលអាច​នឹងធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម្តាយ និង​ទារកនា​ពេល​អនាគត។

 

បញ្ហាចម្បង​មួយទៀត​នោះ គឺ​ភាពទន់ខ្សោយ​សុខភាព​នៃមាតា​និង​ទារក និង​របបអាហារ​នៅតែ​ជា​កត្តា ដែលគួរ​ឲ្យកត់​សំគាល់​ ដែលនាំ​ឲ្យមាន​ជំងឺធ្ងន់ធ្ងរ ​និង​អត្រា​មរណៈភាព​មាតា។ ​ជំងឺក្រិស​(Rickets) ​គឺជាជំងឺ​បង្អាក់ការ​លូតលាស់​សារពាង្គកាយ​របស់ទារក ​បណ្តាល​មកពី​កង្វះសារជាតិកាល់ស្យូម​វីតាមីនដេ​និង ​ផូស្វាត ។ ជំងឺនេះ​បណ្តាល​ឲ្យឆ្អឹង​របស់​មាតា​ និង​ទារកមាន​ភាពទន់ ​និង​ខ្សោយ។

 

យោងតាមអង្គការ​សុខភាពពិភព​លោក​បានបង្ហាញ​ថា ​នៅអំឡុង​ពេល៣​ខែចុងក្រោយ​នៃការ​ពពោះ រាងកាយ​របស់ម្តាយ​ត្រូវការជាតិ​កាល់ស្យូមច្រើន​ជាង​មុន ដោយ​សារតែ​ទារក​ក្នុងផ្ទៃ​ក៏ត្រូវការ​សារជាតិ​នេះ ដើម្បីការ​លូតលាស់​ឆ្អឹង ​និងធ្មេញ​ផងដែរ។ ប្រសិន​បើ គ្មានការ​ផ្គត់ផ្គង់​នូវជាតិកាល់​ស្យូមប្រចាំ​ថ្ងៃដល់​មាតានោះ​ទេ ​ជាតិកាល់​ស្យូម និង​ត្រូវ​បាន​ទាញ​ចេញពី​ឆ្អឹងរបស់​ម្តាយ ដែល​ជា​លទ្ធផល ធ្វើ​ឲ្យឆ្អឹង​ខ្សោយ និង​វិវត្តន៍​ទៅជា​ជម្ងឺពុក​ឆ្អឹងសម្រាប់​ម្តាយ។ ជំងឺពុក​ឆ្អឹង​ (Osteoporosis) ​បានកើត​ឡើង​លើមនុស្ស​រាប់​លាន​នាក់​ក្នុងមួយ​ឆ្នាំៗ ហើយវា​ជាប្រភេទ​ជំងឺម្យ៉ាង​ដែល​បណ្តាលឲ្យ​កំហាប់​របស់ឆ្អឹង​ និងគុណភាព​ឆ្អឹងមានការ​ថយចុះ ​ឈានទៅ​ដល់ភាព​ទន់ខ្សោយ​នៃឆ្អឹង ​ហើយ​បង្កើននូវ​ឱកាស​គ្រោះថ្នាក់នៃ​ការ​ប្រេះស្រាំ​នៃ​ឆ្អឹង និង​ ជំងឺមួយទៀត​នោះ​គឺ​កង្វះ​កាល់ស្យូមនៅ​ក្នុងឈាម ​(Hypocalcemia)។

 

ដូចគ្នានេះ​ដែរកង្វះ​ជាតិកាល់​ស្យូមចំពោះ​ស្ត្រីមានផ្ទៃពោះ​អាចបង្កភាព​ប៉ះពាល់​ដល់សុខភាព​ទាំងម្តាយ​ និង​ទារកក្នុង​ផ្ទៃដូចជា ​ជំងឺពុក​ឆ្អឹង ​ការញ័រ ​ការស្ពឹក​ស្រពន់ ​រមួល​ក្រពើ និង​ជំងឺតេតាណូស​ជាដើម។​​ ​អ្នកអាចស្វែងរក​ជាតិកាល់ស្យូម​បានតាមរយៈ​ផលិតផល​ទឹកដោះគោ​ និងមិនមែន​ទឹកដោះគោ ​ដូចជា​ត្រីខកំប៉ុង​​ និង​​អាហារ​​សម្បូរទៅ​ដោយ​ជាតិ​កាល់​ស្យូម​ដូច​ជា ធ​ញ្ញជាតិ ​ទឹកផ្លែឈើ​ ទឹកសណ្តែក​ បាយ​ ភេសជ្ជៈ​កំប៉ុង​ នំប៉័ងនិង​ អាហារូបត្ថម្ភ​ដែលសំបូរ​ជាតិកាល់ស្យូម​ជាដើម។

 

ដូច្នេះតើអ្វីដែល​អ្នកអាចធ្វើ​ទៅ​បាន? មានផលិតផល​ជាច្រើនដែល​មានជាតិ​កាល់ស្យូម ដែល​អាច​ជួយ និងរក្សា​នូវកម្រិត​កាល់ស្យូម​របស់​អ្នកឲ្យ​បាន​ត្រឹមត្រូវ។ បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញថា​ការទទួលទាន​អាហារ​បំប៉នមាន​ជាតិកាល់ស្យូម​ផ្តល់នូវ​សារៈប្រយោជន៍ ​ជួយ​កាត់​បន្ថយ​នូវ​អត្រា​គ្រោះថ្នាក់​ពីការឡើងសម្ពាធឈាមនៅអំឡុងពេលពពោះ។ ទន្ទឹមនឹងនេះ គេហទំព័រ The Cambodia Herald ក៏​បាន​បញ្ជាក់​ថាស្ត្រី​មានផ្ទៃ​ពោះដែល​ទទួល​ទាន​អាហារ​បំប៉ន​​មានជាតិ​កាល់ស្យូម ទទួលបាន​នូវការកាត់​បន្ថយការ​បឺតស្រូប​នៃសំណ​ទៅក្នុង​ឈាម​ (ដែលអាច​បណ្តាល​ឲ្យ​ពុល) ដែល​មានន័យថា​កាល់ស្យូម​អាចដើរ​តួនាទីយ៉ាង​សំខាន់ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ដល់ទារក​ផងដែរ។

 

ដើម្បីធានាថាស្ត្រីមានផ្ទៃពោះ​គ្រប់រូបទទួលបាន​ជាតិកាល់​ស្យូមគ្រប់គ្រាន់​ អង្គការសុខភាព​ពិភពលោក​ (WHO) ​បាន​ផ្តល់ជាការ​ណែនាំឲ្យ​ទទួល​ទានផលិត​ផលអាហារ​បំប៉ន​ជាតិកាល់ស្យូម​មួយ​ថ្ងៃ ៣ដង​ នឹងគួរចាប់​ផ្តើមពីពេល​ពពោះ​បាន​ ២០សប្តាហ៍​រហូតដល់​ថ្ងៃសម្រាល។

 

ផ្អែកលើតំបន់ដែលប្រជាជន​មានកាទទួលទាន​នូវជាតិកាល់ស្យូម​ទាប ផលិតផលអាហារ​បំប៉ន​មានជាតិ​កាល់ស្យូម​ដើរតួជា​ផ្នែកមួយ​នៃការថែរក្សា​សុខភាព​ពេលពពោះ​នោះ ត្រូវ​បានណែនាំ​ឲ្យទទួលទាន​មុនពេល​សម្រាល​ទារកដើម្បី​ការពារបម្រុង​ក្រឡាភ្លើង​ (Pre-Eclampsia) ​ជាពិសេស ​គឺការឡើង​សម្ពាធឈាម។​ Calcium ​Corbiere​គឺជា​ឱសថមាន​ជាតិកាល់ស្យូម​សម្រាប់ស្ត្រីមាន​ផ្ទៃពោះ ដែលជាផលិតផល​របស់ក្រុមហ៊ុន​សាណូហ្វី​មកពី​ប្រទេសបារាំង ​និងមាន​ប្រសិទ្ធភាព​ក្នុងការជួយ​បង្កា​ស្ត្រី​ពីជំងឺពុក​ឆ្អឹង (Osteoporosis)​ នៅអំឡុង​ពេល​ពពោះ និង​ក្រោយ​ពេល​សម្រាល ហើយក៏​អាចជួយ​ឲ្យទារក​មានសុខភាព​ឆ្អឹងល្អ ​និងរឹង​មាំតាំង​ពីនៅក្នុង​ផ្ទៃ។ អ្នកអាច​រក​ទិញ​Calcium Corbiere​ បាននៅ​តាមបណ្តាឱសថស្ថាន​នានា​នៅទូទាំង​ប្រទេសកម្ពុជា។ ​Calcium Corbiere ​មានសមត្ថភាព​អាចជួយ​ការពារស្រ្តី​ជាម្តាយ​ពីបម្រុង​ក្រឡាភ្លើង ​(Pre-Eclampsia) ​ការឡើង​សម្ពាធឈាម ​ការហើម​ជើង ​និង ​ជំងឺពុកឆ្អឹង​​ ក្រោយ​ពេល​សម្រាល ​និង​ទៅអនាគត ។

 

 

អត្ថបទ៖ ពាណិជ្ជកម្ម