បារខែមភ្នំពេញស្អែកនេះមានកម្មវិធីអីខ្លះ?
- 2015-10-23 18:03:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បារខែមភ្នំពេញស្អែកនេះមានកម្មវិធីអីខ្លះ?
ចន្លោះមិនឃើញ
ស្ថិតក្រោមប្រធានបទរូម “ត្រៀមខ្លួនសម្រាប់សមាហរណកម្មអាស៊ាន ”បារខែមភ្នំពេញ ២០១៥ នឹងផ្ដោតលើប្រធានបទធំៗចំនួន ៤ រួមមាន បច្ចេកវិទ្យា អាជីពការងារ រចនាច្នៃប្រឌិត និងសហគ្រិនភាព។ បារខែមភ្នំពេញ ២០១៥ នឹងនាំយកក្រុមអ្នកជំនាញបច្ចេកវិទ្យា អ្នកជំនាញច្នៃប្រឌិត សហគ្រិនវ័យក្មេង អង្គការសង្គមស៊ីវិល ថ្នាក់ដឹកនាំអាជីវកម្ម សាស្ត្រាចារ្យ សិស្ស និងនិស្សិត ដើម្បីចែករំលែក ចំណេះដឹងនិងបទពិសោធន៍ ក្នុងវិស័យបច្ចេកវិទ្យា និងអាជីវកម្ម ក៏ដូចជាត្រៀមខ្លួនសម្រាប់សមាហរណកម្ម អាស៊ាន នាពេលខាងមុខ។
នៅថ្ងៃកម្មវិធីបារខែមនឹងមានសកម្មភាពជាច្រើន ដូចជាការធ្វើបទបង្ហាញ ការពិព័រណ៍ស្នាដៃ និងផលិតផលបច្ចេកវិទ្យា ការពិភាក្សា និងការជជែកជាមួយអ្នកជំនាញ ព្រមទាំងមានការកម្សាន្តផ្សេងៗជាដើម។
មាតិកាសំខាន់ៗសម្រាប់កម្មវិធី បារខែមភ្នំពេញ ២០១៥
· ការជជែកជាមួយអ្នកជំនាញ o សហគ្រិនវ័យក្មេង ១២ រូប ដែលបានបោះបង់ការងារ ហើយមកចាប់ផ្ដើមអាជីវកម្មថ្មីដែលខ្លួនចូលចិត្ត o អ្នកសរសេរកម្មវិធី (Programmers) ៨ រូប ដែលមានបទពិសោធន៍សរសេរកម្មវិធីជាមួយក្រុមហ៊ុនអភិវឌ្ឍកម្មវិធីនានា (Software Development Company) ទាំងក្នុងប្រទេស និងក្រៅប្រទេស o អ្នកជំនាញច្នៃប្រឌិត និងរចនា ក្នុងប្រទេស និងក្រៅប្រទេស ចំនួន ១៥រូប o អ្នកផលិតហ្គេមនៅកម្ពុជា
· ការពិភាក្សា o អភិវឌ្ឍន៍អាជីព ៖ ការបង្កើតក្ដីសុបិនតាមរយៈអាជីពបច្ចេកវិទ្យា (How to Build Your Dream Through Tech Career) o អនាគតខាងមុខនៃ eCommerce នៅកម្ពុជា (The Future of eCommerce in Cambodia) · ប្រធាន និងបទបង្ហាញខ្លះៗ ដែលរៀបចំរួចជាស្រេច៖ o គន្លឹះទៅបរទេសដោយ មិនអស់ថវិកាផ្ទាល់ខ្លួន o ស្វែងរកចំណូលជាមួយ Google Adsense o Top 10 Emerging Technologies that could transform our future and One industry that could bring us there o What Internet Security Experts Know that most People Don’t o ការរចនាម៉ូតតុក្កតាបាប៊ី និងសំលៀកបំពាក់ខ្មែរ o How to get yourself ready to be a software developer o How to Choose the Right Technologies to Learn in Web Development o 5 Steps to Develop Your Creativity. Practical Guide to Boost Your Creativity Potential Every Day. o Hacking Learning, Relationships and Travel o Want to make a Successful Career in IT but don’t know ow? o How to Build up an Entrepreneurial Spirit and Business Mindset o 10 Marketing Tips for Business o ប្រធានបទផ្សេងៗជាច្រើនទៀត សរុប ប្រមាណ ៩០ប្រធានបទ · មានវាគ្មិន ធ្វើបទបង្ហាញ ការពិភាក្សា និងជជែកជាមួយអ្នកជំនាញប្រមាណ ៨០នាក់ · មានស្តង់ពិព័រណ៍ប្រមាណ ៤៥ ស្តង់នឹងដាក់បង្ហាញស្នាដៃ និងផលិតផលបច្ចេកវិទ្យាក្នុង វិស័យសង្គមស៊ីវិល និងឯកជនផងដែរ។
បារខែមគឺជាព្រឹត្តិការណ៍សង្គម ទាក់ទងបច្ចេកវិទ្យាប្រចាំឆ្នាំដ៏ធំជាងគេក្នុងប្រទេសកម្ពុជា ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការដ៏ជិតស្និទ្ធ រវាងវិស័យសង្គមស៊ីវិល វិស័យឯកជន រួមជាមួយស្ថាប័នរដ្ឋាភិបាលផងដែរ។ កាលពីឆ្នាំ២០១៤ បារខែមភ្នំពេញ បានទាក់ទាញឲ្យមានអ្នកចូលរួមប្រមាណ ៣៥០០ នាក់ ដែលមកពីស្ទើរគ្រប់វិស័យក្នុងប្រទេសកម្ពុជា និងអន្តរជាតិ។
ដើម្បីចូលរួមលើកកម្ពស់វិស័យបច្ចេកវិទ្យានៅកម្ពុជា ដើម្បីត្រៀមខ្លួនចូលសមាហរន្តកម្មអាស៊ាន នាចុងឆ្នាំ២០១៥នេះ ក្រុមការងារបារខែមកម្ពុជានឹងរៀបចំនូវសិក្ខាសាលា បារខែមភ្នំពេញ ២០១៥ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ២៤ និង ២៥ ខែ តុលា ឆ្នាំ ២០១៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច។
ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ http://barcampphnompenh.org/ ឬទាក់ទង លោក បេ ចន្ត្រា អ្នករៀបចំកម្មវិធីតាមរយ:លេខទូរសព្ទ ០១២ ៣១៦ ៧៨១ និងសារអេឡិចត្រូនិច chantra.be@gmail.com