តារាថៃ៣រូបបញ្ចេញសាច់ដុំ និងរាងដ៏សង្ហា ទាក់ទាញ Fan ពេលចូលបម្រើកងទ័ព
- 2015-10-25 13:15:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាថៃ៣រូបបញ្ចេញសាច់ដុំ និងរាងដ៏សង្ហា ទាក់ទាញ Fan ពេលចូលបម្រើកងទ័ព
ចន្លោះមិនឃើញ
នៅក្នុងប្រទេសថៃ នៅខែមេសាជារៀងរាល់ឆ្នាំ បុរសដែលមានអាយុ ២១ ឆ្នាំជាពលរដ្ឋ ប្រសិនបើមិនបានទទួលវគ្គសិក្សាផ្នែកយោធានៅកម្រិតទី ៣ត្រូវតែបំពេញកាតព្វកិច្ចចំពោះប្រទេសដោយចូលបម្រើកងទ័ព។ កន្លងទៅមានតារាថៃ៣រូបដែលសារព័ត៌មានបានផ្សាយពីការចូលបម្រើកងទ័ពរបស់ពួកគេ។ មុនពេលចូលធ្វើជាទាហាន តារាទាំងនោះត្រូវតែពិនិត្យសុខភាពជាមុនសិន ដូច្នេះពេលដែលពួកគេដោះអាវគឺបានបញ្ចេញរាងដ៏ស្រស់ស្អាត ដែលធ្វើឲ្យអ្នកគាំទ្រដកទូរសព្ទចេញមកថតគ្រប់គ្នា។
១. Nichkhun
សមាជិកក្រុម 2PM រូបនេះបានហោះហើរចាកចេញពីប្រទេសកូរ៉េមកប្រទេសថៃ ដើម្បីបំពេញការងារជាពលរដ្ឋម្នាក់។ នៅពេលដែល Nichkhun ដោះអាវដើម្បីពិនិត្យសុខភាព បានធ្វើឲ្យអ្នកគាំទ្រស្រែកហ៊ោយ៉ាងកងរំពង ដោយសារតារារូបនេះមានរូបរាងសង្ហា និងសាច់ដុំដ៏ទាក់ទាញ។
២. Mario Maurer
តារាជួរមុខថៃ Mario Maurer បានចូលរួមពិនិត្យសុខភាព និងចាប់ឆ្នោតដើម្បីចូលបំពេញកាតព្វកិច្ចយោធា នៅសាលា Wat Kratum Sue Pla កាលពីខែ មេសា ឆ្នាំ ២០១៥។ ក្នុងសំលៀកបំពាក់សាមញ្ញ ទឹកមុខភ័យព្រួយ Mario បានដោះអាវដើម្បីពិនិត្យសុខភាព។ អ្នកគាំទ្រនៅទីនោះមានការពេញចិត្តយ៉ាងខ្លាំងនៅពេលដែលឃើញរូបរាងមាំជាបុរសពិតរបស់តួប្រុសក្នុងរឿង “Pee Mak” រូបនេះ។
៣. Nadech Kugimiya
តារាសម្ដែង Nadech ចូលបំពេញកាតព្វកិច្ចយោធានៅឆ្នាំ ២០១៤។ តារាវ័យ២៣ឆ្នាំរូបនេះបានតម្រង់ជួរជាមួយយុវជនថៃដទៃទៀតដើម្បីពិនិត្យសុខភាព។ មិនខុសពីតារា២ដូងខាងលើ ពេលដែល Nadech ដោះអាវអ្នកគាំទ្រនាំគ្នាយកទូរសព្ទថត និងរំភើបចិត្តជាខ្លាំងពេលឃើញរាងដ៏សង្ហារបស់គេ។
ចុចអាន៖របៀបចាប់ម៉ូដសក់មកក្រោយបែបយុវវ័យ ងាយៗ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖blogtamsu