Motorola ចេញទូរសព្ទ DROID Turbo 2 តម្លៃមិនក្រោម៦០០$ឡើយ
- 2015-10-28 19:02:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Motorola ចេញទូរសព្ទ DROID Turbo 2 តម្លៃមិនក្រោម៦០០$ឡើយ
ចន្លោះមិនឃើញ
បើទោះបី Motorola ពុំស្ថិតក្នុងចំណោមទូរសព្ទដែលកំពុងប្រកួតគ្នាខ្លាំងលើចំណែកទីផ្សារទូរសព្ទពិភពលោក ដូច iPhone, Samsung និង Huawei ក្ដី ប៉ុន្តែខ្លួនក៏មិនបន្ថយដៃក្នុងការចេញផលិតថ្មីដែរ។ ថ្មីៗនេះ Motorola បានបង្ហាញ DROID Turbo 2 ហើយនឹងចេញលក់នៅចុងខែនេះ ក្នុងតម្លៃមិនក្រោម៦០០ដុល្លារឡើយ។
DROID Turbo 2 មានអ្វីអស្ចារ្យ មើលលក្ខណៈសម្បត្តិរបស់វាខាងក្រោម៖
វិមាត្រ (ទទឹងxកម្ពស់xកម្រាស់)៖ 78mm x 149,8 mm x9,2 mm
ទម្ងន់៖ 169 ក្រាម
អេក្រង់៖ 5,4-inch AMOLED display with Quad HD resolution (1440 x 2560 pixels)
Processor៖ 2.0GHz Snapdragon 810 SoC
Storage៖ 32GB និង 64GB (អាចបន្ថែម microSD បាន) Ram៖ 3GB
ប្រព័ន្ធប្រតិបត្តិការ៖ Android 5.1
កាមេរ៉ា៖ 21MP (ក្រោយ), 5MP (មុខ) ជាមួយនឹង Lens wide-angle និង LED flash អាចថតបានក្នុងស្ថានភាពងងឹត
ថាមពលថ្ម៖ 3760 mAh (អាចប្រើធម្មតាបានពីរបីថ្ងៃ)
កាលបរិច្ឆេទចេញលក់៖ ថ្ងៃទី២៩ ខែវិច្ឆិកា នៅសហរដ្ឋអាមេរិក និងតាមអនឡាញ
តម្លៃ៖ $624 នៅសហរដ្ឋអាមេរិក និងតាមអនឡាញ
ម៉េចដែរប្រិយមិត្តចាប់អារម្មណ៍ Motorola DROID Turbo 2 ដែរឬទេ?
ចុចអាន៖ HTC ប្រកាសស្មាតហ្វូនថ្មីរាងដូច iPhone 6/6s ឯតម្លៃជិត ៤ រយដុល្លារ ប្រភព៖ phonearena