Cambodia Cyber Challenge 2015 ប្រកួតស្វែងរកកំពូល Hacker នៅកម្ពុជា
- 2015-10-28 19:05:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cambodia Cyber Challenge 2015 ប្រកួតស្វែងរកកំពូល Hacker នៅកម្ពុជា
ចន្លោះមិនឃើញ
Cambodia Cyber Challenge 2015 ជាព្រឹត្តិការណ៍មួយដែលផ្ដល់ឱកាសដល់អ្នកមានសមត្ថភាព និងជំនាញខាងផ្នែកសន្តិសុខព័ត៌មាន បញ្ចេញសមត្ថភាពជំនាញដោយធ្វើការជ្រៀតចូលទៅក្នុងប្រព័ន្ធដែលត្រូវបានរៀបចំជាមុន ដូចទៅប្រព័ន្ធដែលដំណើរការជាក់ស្តែង។
ក្រុមការងារដែលមានសមាជិកប្រមាណ ៣ នាក់នឹងត្រូវបានផ្តល់ពេលវេលា ៣ ទៅ ៤ ម៉ោង ដើម្បីធ្វើការសម្រេចបានគោលដៅ ដែលចាប់ផ្ដើមពីចំណុចងាយស្រួល រហូតដល់ចំណុចលំបាកស្មុគស្មាញ និងនៅចុងបញ្ចប់ក្រុមណាដែលមានពិន្ទុច្រើនជាងគេនឹងទទួលបានជ័យជំនះ។
លក្ខខណ្ឌនៃការចូលរួមប្រកួត
១. ជាជនជាតិខ្មែរ ដែលមានអាយុចាប់ពី ១៥ឆ្នាំ ដល់ ៣៥ឆ្នាំ ២. មានចំណេះដឹងពីមូលដ្ឋានគ្រឹះនៃសន្តិសុខព័ត៌មាន ៣. យល់ដឹងពីប្រព័ន្ធប្រតិបត្តិការនានា ដូចជា Window, Linux, ….. ៤. មានចំណេះដឹងពីមូលដ្ឋានគ្រឹះនៃបណ្ដាញ ៥. យល់ដឹងពីប្រព័ន្ធ database ដូចជា MSSQL, MySQL, ….. ៦. អាចប្រើប្រាស់ពាក្យបញ្ជានៅក្នុង Linux, និង Command Lines ៧. យល់ដឹងអំពី Web Application ។
តម្រូវការឧបករណ៍ និងកម្មវិធីសម្រាប់ការប្រកួត
ក្រុមនិមួយៗ តម្រូវឲ្យមានកុំព្យូទ័រយ៉ាងតិចមួយគ្រឿង ដែលអាចយកមកធ្វើការប្រកួតបាន ដែលតម្រូវការទាបបំផុតសម្រាប់ម៉ាស៊ីនកុំព្យូទ័រនោះគឺ៖ ១. កុំព្យូទ័រយួរដៃដែលមានយ៉ាងហោចណាស់ ៤GB RAM និងមាន ១០+GB Storage Space ២. មានមុខងារ Wireless and Ethernet Adapters ៣. អាចដំណើរការនូវ Virtual Machine ដោយប្រើប្រាស់ ២ GB RAM និង ១០ GB Storage ៤. មានប្រព័ន្ធប្រតិបត្តិការ Window, OSx ឬ Linux ។ ចំណែកឯកម្មវិធីជាក់លាក់ផ្សេងទៀតនឹងត្រូវបានផ្ដល់ដោយ ក្រុមការងារ Cambodia Cyber Challenge នៅពេលក្រោយ។
ដំណើរការនៃការចុះឈ្មោះ និងការជ្រើសរើស
១. បេក្ខជនណាដែលមានចំណាប់អារម្មណ៍ អាចធ្វើការចុះឈ្មោះ និងតេស្តបច្ចេកទេសតាមរយៈ Google Form (Link will be provide)។ ការចុះឈ្មោះចាប់ផ្ដើមពីថ្ងៃ ទី ២០ ខែតុលា រហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយរាល់បេក្ខជននិមួយៗ ត្រូវមានគណនី Gmail ដើម្បីបំពេញដំណើរការនៃការចុះឈ្មោះ។ ២. ក្រុមការងារ Cambodia Cyber Challenge នឹងធ្វើការវាយតម្លៃនៃការធ្វើតេស្ត ហើយនឹងអញ្ជើញបេក្ខជនដែលជាប់សម្រង់បញ្ជី (Short List) មកធ្វើការប្រជុំគ្នា ៣. នៅក្នុងថ្ងៃប្រកួត ក្រុមការងារ នឹងផ្ដល់វគ្គបណ្ដុះបណ្ដាលបឋមដែលផ្ដោតទៅលើ Tool ដែលពួកគេនឹងប្រើប្រាស់ក្នុងពេលប្រកួត ។ ៤. បេក្ខជនដែលត្រូវចូលប្រកួត ទទួលបានកញ្ចប់វត្ថុអនុស្សាវរីយ៍ និងអាវយឺតដើម្បីពាក់នៅក្នុងថ្ងៃប្រកួត។
វគ្គបណ្ដុះបណ្ដាលមុនពេលប្រកួត
បេក្ខជនដែលបានចុះឈ្មោះទាំងអស់ ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលដែលនឹងចាប់ផ្ដើមមុនពេលប្រកួត ។ វគ្គបណ្ដុះបណ្ដាលត្រូវបានផ្ដោតទៅលើ៖ ១. សិក្សាអំពីអ្វីដែលហេគឃ័រ(Hacker)គិត និងយល់ដឹងពីវិធីសាស្ត្រដែលត្រូវបានប្រើប្រាស់ដោយអ្នកជំនាញការសន្តិសុខ ២. ស្វែងយល់អំពី Kali Linux ការប្រើប្រាស់ Tools និងបច្ចេកទេសដែលអ្នកជំនាញសន្តិសុខប្រើប្រាស់ ៣. យល់ដឹងអំពីវិធីសាស្ត្រ OSINT, Metasploit និងកម្មវិធីដែលពេញនិយមប្រើប្រាស់ដូចជា nmap, net cat, messus ជាដើម។
ថ្ងៃប្រកួត
១. ថ្ងៃប្រកួត៖ ២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ២. អាហារសម្រន់ អាហារថ្ងៃត្រង់និងភេសជ្ជៈ នឹងត្រូវបានផ្តល់ជូនបេក្ខជនដែលចូលរួមប្រកួតវគ្គផ្ដាច់ព្រាត់ ៣. ទីតាំងនៃការប្រកួតនឹងត្រូវជូនដំណឹងនៅពេលក្រោយ។
ពានរង្វាន់នៃការប្រកួត
១. ក្រុមដែលឈ្នះលេខ ១ នឹងត្រូវបានទទួលប្រាក់រង្វាន់ចំនួន ១លានរៀល និងឯកសារបញ្ជាក់ការចូលរួម ក៏ដូចជារង្វាន់ផ្សេងៗទៀត។ ២. ក្រុមដែលឈ្នះលេខ ២ នឹងត្រូវបានទទួលប្រាក់រង្វាន់ចំនួន ៦០ម៉ឺន រៀល និងឯកសារបញ្ជាក់ការចូលរួម ក៏ដូចជារង្វាន់ផ្សេងៗទៀត។ ៣. ក្រុមដែលឈ្នះលេខ ៣ នឹងត្រូវបានទទួលប្រាក់រង្វាន់ចំនួន ៤០ម៉ឺនរៀល និងឯកសារបញ្ជាក់ការចូលរួម ក៏ដូចជារង្វាន់ផ្សេងៗទៀត។
តារាងពេលវេលានៃការជ្រើសរើស៖
ប្រិយមិត្តមានបំណងចង់ចូលរួម សាកសួរព័ត៌មានបន្ថែមក៏ដូចជាឧបត្ថម្ភកម្មវិធីប្រកួតប្រជែងនេះអាចទំនាក់ទំនងតាមអ៊ីមែល៖ phannarith@gmail.com ឬ cyberchallengekh@gmail.com
ប្រភព៖ Secudemy អត្ថបទ៖ រក្សា