រូបស្អាតៗនឹងលេចមុខក្នុងពិព័រណ៍រូបថត On The Go ដើមខែក្រោយ
- 2015-10-28 21:04:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបស្អាតៗនឹងលេចមុខក្នុងពិព័រណ៍រូបថត On The Go ដើមខែក្រោយ
ចន្លោះមិនឃើញ
“On the Go” ជាកម្មវិធីតាំងពិព័រណ៍រូបថតដែលបង្កើតឡើងដោយមូលនិធិអាស៊ីអឺរ៉ុប The Asia-Europe Foundation (ASEF) ដើម្បីបង្ហាញពីរបៀបថ្មីនៃការមើលឲ្យឃើញពីភាពស្រដៀងគ្នារវាងប្រជាជននៅអាស៊ី និងអឺរ៉ុប។
 
រូបថត "On the boat" ជាប់ពាន Jury Prize ថតដោយអ្នកនាង Berta Tilmantaite ជនជាតិលីទុយអានី។ រូបនេះបង្ហាញពីស្រ្ដីម្នាក់ដេកលើទូកពីក្រុង Yangon ទៅ Pathein ប្រទេសមីយ៉ាន់ម៉ា។ ពួកគេត្រូវចំណាយពេល២៤ម៉ោងទម្រាំដល់ ដែលត្រូវដេកនៅលើទូកតែម្ដង
ការតាំងពិព័រណ៍រូបថតដ៏ធំនេះ នឹងធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ ដោយមានរូបថតជាច្រើនដែលជ្រើសចេញពីរូបថតដែលចូលរួមប្រកួតប្រជែង ដែលធ្វើឡើងកាលពីខែកក្កដា និងកញ្ញាកន្លងទៅ។
ទាំងអ្នកថតរូបអាជីព និងមិនអាជីព មកពីប្រទេសជាសមាជិក ASEM (Asia–Europe Meeting) ៥០ បានដាក់រូបថតប្រកួតប្រជែងចំនួន ១៥០០ ដែលបង្ហាញអំពីទិដ្ឋភាពនៃតំបន់អាស៊ី និងអឺរ៉ុប ដែលក្នុងនោះក៏មានរូបមួយសន្លឹកពីខេត្តបាត់ដំបងផងដែរ ដែលថតដោយ Marianne Waller។
 
រូបថត "Three friends go shopping" ថតដោយ Marianne Waller ពីខេត្តបាត់ដំបង ប្រទេសកម្ពុជា
ការតាំងពិព័រណ៍នាដើមខែវិច្ឆិកាខាងមុខនេះ នឹងបង្ហាញរូបថតជយលាភីទាំង៣ រួមជាមួយរូបភាពជាប់ shortlist ២០ផ្សេងទៀត។ 
“On The Go” គឺជាផ្នែកមួយនៃការប្រារព្ធខួបលើកទី២០ នៃ ASEM។ ក្រោយចាកចេញពីលុចហ្សំបួរ កម្មវិធីតាំងពិព័រណ៍រូបថត នឹងបន្តធ្វើនៅទីក្រុងផ្សេងៗជាច្រើនទៀតនៅអាស៊ី និងអឺរ៉ុប៕
ចុច Link នេះ ដើម្បីមើលរូបថតស្អាតៗច្រើនទៀតពីកម្មវិធីប្រកួតខាងលើ
ដោយ៖ សុវត្ថិ
ប្រភព៖ asef