បទចម្រៀងល្បីកំពូលៗទាំង២០បទ លើកម្មវិធី mJamsPleng ខែវិច្ឆិកា
- 2015-10-31 16:01:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទចម្រៀងល្បីកំពូលៗទាំង២០បទ លើកម្មវិធី mJamsPleng ខែវិច្ឆិកា
ចន្លោះមិនឃើញ
កម្មវិធីស្រ្ទីមតន្ត្រីលំដាប់លេខមួយនៅប្រទេសកម្ពុជា mJamsPleng បានបង្ហាញតារាងបទចម្រៀងល្បីៗទាំង២០បទសម្រាប់ខែវិច្ឆិកា "Top 20 Popular Tracks” ដែលក្នុងនោះបទចម្រៀង "One Call Away” របស់តារាចម្រៀងអាមេរិក Charlie Puth ជាប់លេខមួយ ហើយបទ "រៀបការហើយមានឈ្លោះគ្នាអត់?” របស់ កញ្ញា សុខ ពិសី ជាប់លេខពីរ។
បទចម្រៀង "One Call Away” គឺជាបទចម្រៀងថ្មីរបស់ តារាចម្រៀងវ័យក្មេង Charlie Puth ដែលត្រូវបានគេស្គាល់ច្រើនតាមរយៈបទ "See You Again” ក្នុងរឿង "Furious 7”។ បទនេះចេញលក់ក្នុងអាល់ប៊ុម "Nine Track Mind” ដែលជាអាល់ប៊ុមទោលដំបូងរបស់ Charlie Puth តែម្ដង។
ចំណែកឯបទ "រៀបការហើយមានឈ្លោះគ្នាអត់?” របស់ តារាចម្រៀង សុខ ពិសី ក៏ទទួលបានការគាំទ្រច្រើនដែរ ពីសំណាក់អ្នកប្រើប្រាស់កម្មវិធី mJamsPleng បើទោះជាបទនេះបានចេញជាងពីរខែហើយក៏ដោយ។ បទនេះស្ថិតក្នុងអាល់ប៊ុមទី២០២ របស់ផលិតកម្មសាន់ដេ។
ក្នុងចំណោមបទចម្រៀងទាំង២០បទនេះ ក៏មានបទចម្រៀងមរតកដើមមួយបទដែរ គឺបទ "បាត់អូន" ដែលត្រូវបានថតនិងច្រៀងជាថ្មីដោយ លោក ម៉ិញ សុធីវណ្ណ និងស្ថិតក្នុងអាល់ប៊ុម "ស្គាល់បងស្ដើងពេកហើយ" របស់ផលិតកម្ម Seila Records។
សម្រាប់ចំណាត់ថ្នាក់ទាំង២០សូមទស្សនាតារាងខាងក្រោមនេះ៖
ប្រិយមិត្តអាចស្ដាប់បទចម្រៀងទាំងអស់នេះបាននៅលើកម្មវិធី mJams Pleng! ឥលូវនេះ mJamsPleng មាននៅលើ iOS ហើយ។ ទាញយកកម្មវិធីmJamsPleng ប្រិយមិត្តនឹងបានស្ដាប់បទចម្រៀងថ្មីៗបំផុត ពីតារាចម្រៀងល្បីៗទាំងជាតិនិងអន្តរជាតិ ដោយឥតគិតថ្លៃ។ សូមចុចខាង Links ក្រោមនេះដើម្បីទាញយក៖
- សម្រាប់ប្រព័ន្ធ iOS ចុចត្រង់នេះ - សម្រាប់ប្រព័ន្ធ Android ចុចត្រង់នេះ