កីឡា​ការិនី​ល្បុក្កតោ សំ ថារ័ត្ន ចង់​ក្លាយ​ជា​តួ​កុន​ហូលីវូដ

  • 2015-11-02 21:45:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្ចាស់​មេដាយ​ប្រាក់​​ពិភព​លោក​​ផ្នែក​​សម្ដែង​ក្បាច់គុន​ល្បុក្កតោ និង​ជា​កីឡា​ការិនី​ប្រដាល់​ពហុ​ជំនាញ សំ ថារ័ត្ន បាន​បង្ហាញ​បំណង​ប្រាថ្នា​អនាគត​ចង់​ក្លាយ​ជា​តួ​កុន​ហូលីវូដ បន្ទាប់​ពី​ប្រលូក​ក្នុង​ការ​ថត​ខ្សែ​ភាពយន្ត​បែប​វាយ​តប់​បី​រឿង​រួច​មក។

 

 

​​​​​កីឡា​ការិនី​ពហុ​ជំនាញ សំ ថារ័ត្ន មាន​អាជីព​ជា​ច្រើន​ក្រោយ​ពេល​ប្រលូក​ក្នុង​​វិស័យ​ក្បាច់​គុន​បុរាណ​ខ្មែរ​​តាំង​ពី​ឆ្នាំ​២០០៨ មក។ ក្រៅ​ពី​ក្បាច់​គុន​​ល្បុក្កតោ ថារ័ត្ន បាន​ចូល​រួម​ប្រកួត​ប្រដាល់​​គុន​ចម្រុះ​ក្នុង​ទ្រុង ប្រដាល់​ក្បាច់​​គុន​បុរាណ​​ខ្មែរ​ ធ្វើ​ជា​ពិធី​ការិនី​ប្រដាល់​ ព្រម​ទាំង​​សម្ដែង​ខ្សែ​ភាព​យន្ត​ដែល​ជា​ចំណង់​ចំណូល​ចិត្ត​របស់​នាង​តាំង​ពី​តូច​មក។ ​​​

 

ថារ័ត្ន បាន​ប្រាប់ Sabay ថា៖ «និយាយ​ទៅ អនាគត​ខ្ញុំ... តាំង​ពី​តូច ​ខ្ញុំ​មាន​ក្ដី​ស្រមៃ​មួយ តែ​វា​ធំ​ដែរ ​​ព្រោះ​បំណង​ខ្ញុំ​ចង់​ក្លាយ​ជា​តារា​ភាពយន្ត​ហូលីវូដ តែ​រាល់​ថ្ងៃ​នេះ​ស្រលាញ់​កីឡា ហើយ​ស្រលាញ់​ក្បាច់គុន​ខ្មែរ អ៊ីចឹង​ក៏​ចេះ​តែ​ហាត់​ទៅ ទាន់​នៅ​មាន​កម្លាំង»។

 

កីឡា​ការិនី​វ័យ​ក្មេង​ពោរ​ពេញ​ដោយ​សមត្ថភាព​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា ​នាង​ចង់​ក្លាយ​ជា​តួកុន​បែប​វាយ​តប់ ក្នុង​ប្រភេទ​រឿង Action។ បំណង​ប្រាថ្នា​​ទៅ​អនាគត​ធំ​បន្តិច​មែន ប៉ុន្តែ​ពេល​នេះ ថារ័ត្ន គ្រាន់​តែ​ចង់​សម្ដែង​រឿង​នៅ​ក្នុង​ប្រទេស​ប៉ុណ្ណោះ ព្រោះ​ចង់​ឃើញ​ភាព​យន្ត​ខ្មែរ​​បែប​វាយ​ប្រហារ​មាន​ការ​រីក​ចម្រើន​ដូច​ប្រទេស​នានា៕

 

ទស្សនា​វីដេអូ សំ ថារ័ត្ន និយាយ​ពី​បំណង​ប្រាថ្នា​អនាគត៖

 

 

អត្ថបទ៖ គង់ វិសាល ​​​

អត្ថបទពេញនិយម
អត្ថបទថ្មី