វិបសាយថ្មី​​​ ​​​​​បើកឱកាស​​​​​​ងាយស្រួលដល់​​​អ្នក​ស្វែងរក​ការងារ​ និង​​​​ក្រុមហ៊ុន

  • 2015-11-03 17:48:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​career855.com ​​ជា​វិបសាយ​​ស្វែង​រក​ការងារ​ថ្មី​ ប្លែក​ពី​គេ​ ​ដែល​ស្ថិត​ក្រោម​ក្រុមហ៊ុន​ KooKoo&co Business Lines ​ដែល​ជា​​​បណ្តាញ​របស់​ក្រុមហ៊ុន​ KooKoo ​​ដ៏​​មាន​បទ​ពិសោធន៍​លើ​វិស័យ​ជា​ច្រើន​ក្នុង​ប្រទេស​ជប៉ុន​ជាង​ ២០ ​ឆ្នាំ​មក​ហើយ។

 

​​អ្វី​ដែល​ធ្វើ​ឲ្យ​​វិបសាយ​​ការងារ​ career855.com​ ខុស​ប្លែក​ពី​​វិបសាយ​​ស្វែង​រក​ការងារ​ផ្សេង​ទៀត​គឺ​ដោយសារ​អ្នក​អាច​ចុះ​ឈ្មោះ​ដោយ​ឥត​គិត​ថ្លៃ ​និង​អាច​ Upload ​ជា​វីដេអូ​​ដែល​ពាក់ព័ន្ធ​​​​ចូល​ទៅ​ក្នុង​ Profile ​​ដើម្បី​ឲ្យ​​កាន់​តែ​លម្អិត​ និង​ទាក់ទាញបន្ថែម​ទៀត។ ​​​​​​ក្រៅ​ពី​នេះ​ ក៏​មាន​ Messenger ​នៅ​ក្នុង​​វិបសាយ​​ដែល​អាច​ឲ្យ​អ្នក​​​​​រក​ការងារ​ធ្វើ ​និង​ម្ចាស់​ក្រុមហ៊ុន​ដែល​ចង់​ជ្រើសរើស​គេ​យក​ទៅ​ធ្វើ​ការ​អាច​ទាក់ទង​គ្នា​បាន​តាម​រយៈ​ Chat ​ឆ្លងឆ្លើយ។

 
 

​កាន់​តែ​ពិសេស​ សម្រាប់​បេក្ខជន​ដែល​​ស្វែង​រក​ការងារ​​​​​​តាម​រយៈ ​career855.com ​បាន​ដោយ​ជោគជ័យ ​និង​​​បញ្ចប់​​ការ​បម្រើ​ការងារ​រយៈពេល ​៣ ​ខែ​នៅ​ក្រុមហ៊ុន​ដែល​ពួកគេ​ចូលបម្រើ​​ការងារ​នោះ​នឹង​ទទួល​បាន​ទឹក​ប្រាក់​ ​ ៣០ ​ដុល្លារ​ពី​ខាង​វិបសាយ​​​​ដើម្បី​​ជា​ការ​លើក​ទឹកចិត្ត​ ​ដោយ​ក្នុង​នោះ​អ្វី​ដែល​បេក្ខជន​ត្រូវ​ធ្វើ​គឺ​គ្រាន់​តែ​​បង្ហាញ​ Chat ​រវាង​រូប​គេ​ និង​ក្រុមហ៊ុន​​​​​នា​ពេល​កន្លង​មក​ដើម្បី​បញ្ជាក់​ថា ​ពិត​ជា​បាន​ស្វែង​រក​ការងារ​តាម​ career855.com ​ពិត​ប្រាកដ​មែន។

 

​​​​​​​​​​ក្រុមហ៊ុន​បាន​ទាក់ទង​​ជាមួយ​សាកលវិទ្យាល័យ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​​ដើម្បី​ឲ្យ​និស្សិត​ដែល​កំពុង​ស្វែង​រក​ការងារ​អាច​ទទួល​បាន​ឱកាស​​អនុវត្ត​ការងារ​​ធ្វើ​មុន​បញ្ចប់​ការ​សិក្សា ​និង​ម្ចាស់​ក្រុមហ៊ុន​អាច​ជ្រើសរើស​បុគ្គលិក​ទៅ​បម្រើ​ការងារ​កាន់​តែ​សម្បូរ​បែប​។ ​បច្ចុប្បន្ន​ លោក​អ្នក​អាច​រក​ការងារ​​ជិត ​១ ​ពាន់​មុខ​តំណែង​នៅ​លើ​វិបសាយ​​មួយ​នេះ។

 
 

​​​លោក​ Atsushi Kawase ​​នាយក​គ្រប់គ្រង​​សាខា​ KooKoo&co Co., Ltd ​ប្រចាំ​ប្រទេស​កម្ពុជា

 

​​​លោក​ Atsushi Kawase ​​នាយក​គ្រប់គ្រង​​សាខា​ KooKoo&co Co., Ltd ​ប្រចាំ​ប្រទេស​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា ​​​ការ​បង្កើត​វិបសាយ​ស្វែង​រក​ការងារ​នេះ​ឡើង​គឺ​ដើម្បី​​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែង​រក​ការងារ​​​​​​​​​សម្រាប់​ក្រុមហ៊ុន​ និង​បេក្ខជន​ដែល​កំពុង​ត្រូវ​ការ​ការងារ។ ​​លោក​បន្ត​ថា ​​វិបសាយ​នេះ​ក៏​កំពុង​បើក​ដំណើរការ​នៅ​ប្រទេស​ផ្សេង​ទៀត​ដូចជា ​​ហ្វីលីពីន ​និង​សិង្ហបុរី​ផង​ដែរ។

 

​ក្រៅ​ពី​វិបសាយ​ស្វែង​រក​ការងារ​ career855.com ​ក្រុមហ៊ុន​ KooKoo&Co ​ក៏​មាន​​ទស្សនាវដ្ដី​ការងារ​ JobJob ​សេវាកម្ម​គាំទ្រ​និស្សិត​ទៅ​សិក្សា​នៅ​ជប៉ុន​ ​​​ជំនួញ​ភោជនីយដ្ឋាន ​​​គម្រោង​ផ្សព្វផ្សាយ​ទូទៅ​ ​​​​ការ​ឌីហ្សាញ​​និង​បង្កើត​វិបសាយ ​ព្រម​ទាំង​ការ​ផលិត​វីដេអូ​នានា​ទៀត​ផង។

 

ក្រុមហ៊ុន​ KooKoo&co Co., Ltd ​មាន​អាសយដ្ឋាន​នៅ​ផ្ទះ​លេខ ​9D ​សង្កាត់​បឹងកេងកង ៣ ​ខណ្ឌចំការមន ​រាជធានី​ភ្នំពេញ។ ​

អ៊ីមែល៖ ​info.ca@kookoo.co.jp និង​ទូរសព្ទ៖ 023 214 195។ ​ចុចត្រង់​នេះ​ដើម្បី​ចូល​ទៅ​កាន់​វិបសាយ Career855.com៕

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា​