​មក​កម្សាន្ត​​ AoN និង Avatar នៅ CCC សៀមរាប​ ខ្លាំង​មាន​សមត្ថភាព Sabay មាន​រង្វាន់

  • 2014-10-25 17:45:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈ​ពេល ២ ថ្ងៃ​នៃ​ព្រឹត្តិការណ៍​ប្រកួត​ស្វែងរក​ជើងខ្លាំង​សេវា​កម្សាន្ត AK Online និង Age Of Naga CCC សៀមរាប ២០១៤ រយៈ​ពេល​ពីរ​ថ្ងៃ​នេះ ទស្សនិកជន​ដែល​បាន​មក​ចូលរួម​ដោយ​ផ្ទាល់​នឹង​មាន​ឱកាស​ទទួល​បាន 50 Sabay Coin ដែល​មាន​តម្លៃ​ស្មើ​នឹង ៥០០០ រៀល និង​ភេសជ្ជៈ​កូកាកូឡា​មួយ​កំប៉ុង ដោយ​គ្រាន់តែ​ចូលរួម​លេង​សេវា​កម្សាន្ត Age Of Naga ឲ្យ​បាន​ដល់​កម្រិត Level 15 ប៉ុណ្ណោះ។

 

 

កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត សម្រាប់​ប្រិយមិត្ត​អ្នក​កម្សាន្ត Age Of Naga ទាំងអស់​ថែមទាំង​អាច​លុប​បំបាត់​នូវ​ចម្ងល់​ទាំងឡាយ​ដែល​ខ្លួន​មាន​តាំងពី​យូរ ក៏​ដូចជា​ទទួល​បាន​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ថ្មីៗ តាម​រយៈ​ការ​សាកសួរ​សំណេះសំណាល​ជាមួយ​ក្រុមការងារ Age Of Naga ដែល​បាន​ឈរ​ប្រចាំការ​នៅ​តង់ Age Of Naga នោះ។

 

 

 

 

ចំណែក​ឯ​តង់ Avatar Mobile វិញ​ក៏​មិន​ខុស​ពី​ស្តង់ Age Of Naga ដែរ ដោយ​បាន​រៀបចំ​រង្វាន់​ជាច្រើន​សម្រាប់​ប្រិយមិត្ត​ដែល​មាន​ចំណាប់​សាកល្បង​កម្សាន្ត​ហើយ​បង្ហាញ​សមត្ថភាព​ជាមួយ​នឹង​ការ​ប្រកួត Mini Game របស់​សេវា​កម្សាន្ត Avatar នឹង​ទទួល​បាន​អាវយឺត Sabay មួយ​ដ៏​ស្រស់ស្អាត​សម្រាប់​អ្នក​ឈ្នះ ខណៈ​អ្នក​ទទួល​បរាជ័យ​នឹង​ទទួល​បាន Sabay Bag ចំនួន​មួយ។

 

 

 

 

ព្រឹត្តិការណ៍ CCC 2014 នាំ​មក​ជូន​ដោយ Sabay និង​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត Smart។ Super 40 គឺជា Promotion ពិសេស​ថ្មី ដែល​ផ្ដល់​រហូត​ដល់​ទៅ​ចំនួន ៤០​នាទី​ដោយ​ឥតគិតថ្លៃ​សម្រាប់​ការ​ទាក់ទង​ក្នុង​ប្រព័ន្ធ​ជា​រៀងរាល់​ថ្ងៃ​ ជាមួយ​នឹង​ស៊ីម​កាត​ថ្មី ឬ​ចុច *202# សម្រាប់​អតិថិជន​ចាស់។

 

 

អត្ថបទ៖ ភីឆាយ

អត្ថបទពេញនិយម
អត្ថបទថ្មី