បើក​ឆាក Asian Para Games យប់​មិញ ឡូយ​​មិន​ចាញ់ Asian Games ប៉ុន្មាន​នោះ​ទេ

  • 2014-10-19 16:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​កីឡា 2014 Asian Para Games ដែល​រៀបចំ​សម្រាប់​បងប្អូន​ជន​ពិការ នៅ​ទីក្រុង Incheon ប្រទេស​កូរ៉េខាងត្បូង បាន​បើក​ពិធី​ជា​ផ្លូវការ​នៅ​យប់​​ថ្ងៃ​ទី ១៨ តុលា ម្សិលមិញ ដោយ​មាន​អត្តពលិក​ចូលរួម​ចំនួន ៤៥០០ នាក់​មក​ពី ៤១ ប្រទេស ក្នុង​ទ្វីប​អាស៊ី។

 

សម្រាប់​កម្ពុជា បាន​បញ្ជូន​​កីឡាករ​ទៅ​ចូលរួម​ប្រកួត​ចំនួន ៣ នាក់​មាន កីឡាករ ជឹម ផាន ប្រកួត​វិញ្ញាសា​រត់​ចម្ងាយ ១០០ម៉ែត្រ, ៤០០ម៉ែត្រ និង ៨០០ម៉ែត្រ។ ចំណែក​កីឡាករ ២ រូប​ផ្សេង​ទៀត​​មាន វ៉ាន វ៉ុន និង សេង សាវឿន ប្រកួត​រទេះ​ប្រណាំង​ លើ​វិញ្ញាសា ១០០ម៉ែត្រ ២០០ម៉ែត្រ និង៤០០ម៉ែត្រដូចគ្នា ។

 

2014 Asian Para Games រៀបចំ​​ចាប់​ពី​ថ្ងៃ​ទី ១៨ ដល់ ២៤ តុលា ឆ្នាំ ២០១៤ ដោយ​ដាក់​កីឡា​ចំនួន ២៤ ប្រទេស​ដែល​មាន​ ៦០០ ​វិញ្ញាសា​ឱ្យ​អត្តពលិក​ប្រកួត​ប្រជែង៕

 

ខាង​ក្រោម​ជា​ទិដ្ឋភាព​នៃ​ពិធី​បើក​នៅ​យប់​មិញ៖

 

 

 

http://youtu.be/lwwmyXjMkS0

 

អត្ថបទ៖ ម៉ឺន រស្មី

រូបថត៖ ParalympicGames

អត្ថបទថ្មី