Xiaomi Redmi Note 2 Pro ត្រូវអាជ្ញាធរទទួលស្គាល់គុណភាព ដាក់បង្អួតលើវិបសាយខ្លួន
- 2015-11-16 16:26:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xiaomi Redmi Note 2 Pro ត្រូវអាជ្ញាធរទទួលស្គាល់គុណភាព ដាក់បង្អួតលើវិបសាយខ្លួន
ចន្លោះមិនឃើញ
Xiaomi Redmi Note 2 Pro ត្រូវបានគេឃើញមានវត្តមាននៅលើគេហទំព័ររបស់អាជ្ញាធរទទួលស្គាល់គុណភាពរបស់ប្រទេសចិនកាលពីពេលថ្មីៗនេះ បន្ទាប់ពីសម្បករបស់វាបែកធ្លាយនាពេលកន្លងមក។ នេះសបញ្ជាក់ថា មិនយូរប៉ុន្មានទៀតទេ វានឹងបង្ហាញខ្លួននៅលើទីផ្សារមិនខាន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា Xiaomi Redmi Note 2 Pro មានបំពាក់នូវបន្ទះឈីបប្រភេទ Mediatek MT6795 Helio X10 ជាមួយនឹងអេក្រង់ប្រភេទ FHD ទំហំ៥.៥អ៊ីញ និងមានអង្គចងចាំទំហំ១៦GB និងមាន Ram ទំហំ២ GB ហើយក៏មានបំពាក់នូវរន្ធកាសស្ដាប់តន្ត្រីផងដែរ។ វិមាត្ររបស់វាមានទំហំ ១៤.៩៨ × ៧៥.៩៦ × ៨.៧៥ មិល្លីម៉ែត្រ និងទម្ងន់១៦៥ ក្រាម ដោយភ្ជាប់មកជាមួយនឹងថ្មកម្លាំង ៣០៦០ មិល្លីអំពែរ។
លើសពីនេះទៅទៀត Redmi Note 2 Pro ក៏បានបំពាក់នូវ កាមេរ៉ាខាងមុខទំហំ ៥ MP និង កាមេរ៉ាខាងក្រោយទំហំ ១៣MP។ Redmi Note 2 Pro ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Andriod 5.0.1 Lollipop ។ តម្លៃអាចចាប់ពី១៥៨ដុល្លារឡើង៕
ប្រែសម្រួល៖ រដ្ឋ ប្រភព៖ gsmarena