ទូកតែងមានអ្នករាំក្បាលទូក មកពីមូលហេតុអ្វី?
- 2015-11-20 15:08:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូកតែងមានអ្នករាំក្បាលទូក មកពីមូលហេតុអ្វី?
ចន្លោះមិនឃើញ
ពេលប្រណាំងទូកម្ដងៗ គេតែងសង្កេតឃើញមានអ្នករាំក្បាលទូក ជួនជាបុរស ជួនជានារី។ តើមានមូលហេតុអ្វី ទើបគេតម្រូវឲ្យមានអ្នករាំនៅក្បាលទូកដូច្នេះ?
ម្ល៉ោះហើយ គេតែងរៀបចំពិធីសែនព្រេននានាដើម្បីឲ្យទូកមានរិទ្ធកាន់តែខ្លាំង ដែលគេជឿថាជំនាងទូកនោះអាចជាភេទបុរស ឬនារី។ គេរៀបចំនូវគ្រឿងលំអព្រមជាមួយនឹងភ្លេង ការរាំថ្វាយដើម្បីឧទ្ទិសដល់បារមី និងជាការបង្ហាញពីកតញ្ញុតាធម៌របស់ប្រជាពលរដ្ឋខ្មែរដែលដឹងគុណប្រភពយកឈើមកធ្វើទូក ដែលដំបូងឡើយគឺដើមឈើឈរ តែឥលូវបែរជាផ្ដេក បណ្ដែតលើទឹកវិញ ដែលនេះជាតម្លៃសំខាន់។
មួយវិញទៀត មូលហេតុដែលនាំឲ្យមានការរាំក្បាលទូក វាជាការផ្ដល់កម្លាំងចិត្តដល់អ្នកអុំទូកឲ្យមានភាពស្វាហាប់ក្នុងការអុំឲ្យបានលឿនទៅមុខ និងផ្ដល់បារមីដល់ព្រលឹងសណ្ឋិតទូកផងដែរ។
លោក បន្តថា ការតម្រូវឲ្យមានអ្នករាំក្បាលទូកមិនមែនជារឿងចៃដន្យនោះទេ ជាការគោរពប្រណិប័តន៍សម្រាប់បំពេញបារមីនិងលក្ខខណ្ឌដែលមានដំណើរប្រវត្តិយូរណាស់មកហើយ៕
អត្ថបទ៖ លឹម សុនា