សុខ ពិសី, ខេម និង Miley ជាប់​ក្នុង​បញ្ជី​កំពូល​តារា​ប្រចាំ​ខែ​របស់ mJams Pleng

  • 2015-11-20 15:50:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ស្ទ្រីម​បទ​ចម្រៀង​លំដាប់​លេខ​មួយ​នៅ​កម្ពុជា mJams Pleng បាន​បង្ហាញ​បញ្ជី​ឈ្មោះ​តារា​ចម្រៀង​១០​រូប ដែល​មាន​បទ​ចម្រៀង​ពេញ​និយម​បំផុត សម្រាប់​ខែ​វិច្ឆិកា នេះ ដែល​ក្នុង​នោះ​ចំណាត់ថ្នាក់​លេខ​មួយ​បាន​ទៅ​លើ​តារា​ចម្រៀង​អង់គ្លេស Ed Sheeran លេខ​២ គឺ​កញ្ញា សុខ ពិសី និង​លេខ​៣​ គឺ​តារា​ចម្រៀង​អាមេរិក Snoop Dog។

 

 

តារា​ចម្រៀង​ល្បី​កម្ពុជា កញ្ញា សុខ ពិសី បាន​ទទួល​ការ​គាំទ្រ​ច្រើន​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​កម្មវិធី mJams Pleng តាម​រយៈ​បទ​ចម្រៀង​ថ្មី​ៗ​ដូច​ជា​បទ "រៀបការ​ហើយ​មាន​ឈ្លោះ​គ្នា​អត់?” និង​បទ "អន់​ចិត្ត​រឿង​អី" ជា​ដើម ដែល​ធ្វើ​ឲ្យ​កញ្ញា​បាន​ជាប់​លេខ​ពីរ​ក្នុង​បញ្ជី​នេះ។

 

 

ដោយ​ឡែក​តារា​ចម្រៀង​សំឡេង​ស្អក​របស់​ផលិតកម្ម​ថោន ខេម វិញ​ក៏​មាន​សន្ទុះ​នៃ​ការ​គាំទ្រ​​ច្រើន​ដែរ។ បទ​ចម្រៀង​ថ្មី​ៗ​ចុង​ក្រោយ​របស់​តារា​រូប​នេះ​មាន​បទ "លើ​លោក​នេះ​អ្នក​ណា​ចង់​ក្រ", “តាំង​ពី​ស្គាល់​គេ​អូន​ប្លែក​ខ្លាំង​ណាស់" និង​បទ "ជូន​ដំណើរ​សង្សារ​ចិត្ត​មិន​ស្មោះ"ជាដើម។

 

តារា​ចម្រៀង​ម្ចាស់​បទ "Wrecking Ball" Miley Cyrus បាន​ជាប់​ចំណាត់ថ្នាក់​លេខ ៥។ បន្ទាប់​ពី​អាល់ប៊ុម "Bangerz” បាន​ចេញ​តាំង​ពី​ឆ្នាំ​២០១៣ និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង Miley Cyrus ទើប​តែ​ចេញ​អាល់ប៊ុម​មួយ​ទៀត​កាល​ពី​ចុង​ខែ​សីហា កន្លង​ទៅ គឺ​អាល់ប៊ុម “Miley Cyrus & Her Dead Petz” ដែល​មាន​បទ "Dooo It!” ជា​បទ​នាំ​មុខ។ ចំណែក​តារា​ចម្រៀង​ចង្វាក់ R&B Chris Brown បាន​ជាប់​លេខ ៩។

 

 

 

ខាង​ក្រោម​នេះ គឺ​បញ្ជី​ឈ្មោះ​តារា​ចម្រៀង​កំពូល​ទាំង ១០​របស់ mJams Pleng ក្នុង​ខែ​វិច្ឆិកា​នេះ៖​

១. Ed Sheeran

២. សុខ ពិសី

៣. Snoop Dog

៤. ខេម

៥. Miley Cyrus

៦. ខាន់ ជេមស៍

៧. ករុណា ពេជ្រ

៨. One Direction

៩. Chris Brown

១០. សុគន្ធ នីសា

 

ប្រិយមិត្ត​អាច​ស្ដាប់​បទ​ចម្រៀង​​របស់​តារា​ទាំង​១០​រូប​នេះ​​បាន​នៅ​លើ​កម្មវិធី mJams Pleng! ឥលូវ​នេះ​ mJamsPleng មាន​នៅ​លើ iOS ហើយ។ ទាញ​យក​កម្មវិធីmJamsPleng ​ប្រិយមិត្ត​នឹង​បាន​ស្ដាប់​បទ​ចម្រៀង​ថ្មី​ៗ​បំផុត ពី​តារា​ចម្រៀង​ល្បី​ៗ​ទាំង​​ជាតិ​និង​អន្តរជាតិ ដោយ​ឥត​គិត​ថ្លៃ។ សូម​ចុច​ខាង Links ​ក្រោម​នេះ​ដើម្បី​ដោនឡូត៖

- សម្រាប់ប្រព័ន្ធ iOS ចុច​ត្រង់​នេះ – សម្រាប់​ប្រព័ន្ធ Android ចុច​ត្រង់​នេះ

អត្ថបទពេញនិយម
អត្ថបទថ្មី