​ឧបករណ៍​បន្ថែម​របស់​ Go Pro ធ្វើ​ឲ្យ​អ្នក​អាចថត​រូប​​បាន​ស្ទើរ​គ្រប់​ស្ថានភាព​

  • 2015-11-20 19:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ធ្លាប់​ដឹង​រួច​មក​ហើយ​នូវ​សមត្ថភាព​របស់ ​Go Pro​ ដែល​ជា​កាមេរ៉ា​អាច​ថត​រូបភាព​ ក៏​ដូចជា​វីដេអូ​បាន​យ៉ាង​ច្បាស់​ និង​ទាក់ទាញ​ប្លែក​ តែ​អ្នក​ប្រាកដ​ជា​មិន​ទាន់​ដឹង​ថា​ ហេតុអ្វី​បាន​ជា​ Go Pro​ អាច​ធ្វើ​បាន។​ ដើម្បី​សម្រួល​ដល់​ការ​ប្រើប្រាស់​ Go pro​ បាន​តម្រូវ​ឲ្យ​មាន​ឧបករណ៍​បន្ថែម​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

 

 

Helmet Front Mount (តម្លៃ​បរទេស​ ១៤,៩៩ដុល្លា)

 

done1

ជា​ជើង​ទម្រ​សម្រាប់​ភ្ជាប់​ Go Pro​ ជា​មួយ​មួក​សុវត្ថិភាព​ ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​ការ​ថត​វីដេអូ​ពេល​បើកបរ។

 

 

Suction Cup (តម្លៃ​បរទេស​ ៣៩,៩៩ដុល្លា)

done2

ជា​ជើង​ទម្រ​សម្រាប់​ភ្ជាប់​ Go Pro ជា​មួយ​ផ្ទៃ​ខាង​ក្រៅ​រថយន្ត​ ដែល​វា​អាច​ធន់​នឹង​សម្ពាធ​ខ្យល់​នៃ​​ល្បឿន​ ២៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​បាន។

 

 

Chesty (Chest Harness) (តម្លៃ​បរទេស​ ៣៩,៩៩ដុល្លា)

 

done3

 

ជា​ខ្សែ​ក្រវាត់​សម្រាប់​ភ្ជាប់​Go Proជា​មួយ​នឹង​ទ្រូង​អ្នក​ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​ការ​ថត​នានា។

 

 

LCD Touch BacPac (តម្លៃ​បរទេស​ ៧៩,៩៩ដុល្លា)

 

done4

ជា​អេក្រង់​ប្រភេទ​ Touch Screen​ ដែល​ភ្ជាប់​ជា​មួយ​ផ្នែក​ខាង​ក្រោយ​នៃ​ Go Pro ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​បញ្ជា ​Go Pro ។

 

 

Smart Remote (តម្លៃ​បរទេស​ ៧៩,៩៩ដុល្លា)

 

done5

ជា​ឧបករណ៍​សម្រាប់​បញ្ជា​ Go Pro ពី​ចម្ងាយ។​ ឧបករណ៍​មួយ​នេះ​អាច​បញ្ជា​ Go Pro ​៥០​គ្រឿង​ ក្នុង​ពេល​តែ​មួយ​បាន​ ប៉ុន្តែ​អាច​ប្រើ​បាន​តែ​ជាមួយ​ Go Pro Hero4​ តែប៉ុណ្ណោះ៕

 

 

ចុច​អាន៖ GoPro កាមេរ៉ា ​រាង​តូច​តែ​សមត្ថភាព​មិន​ធម្មតា​

 

300x90 KH -Sabay

 

 

​ប្រែសម្រួល​៖ រដ្ឋ ប្រភព៖ Go Pro

អត្ថបទ៖ meas.roth