កុក បុរិស អាចនឹងចេញពីក្រោនទៅលេងនៅលីកបរទេសឬថៃពេលចប់រដូវកាលនេះ
- 2015-11-23 16:30:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុក បុរិស អាចនឹងចេញពីក្រោនទៅលេងនៅលីកបរទេសឬថៃពេលចប់រដូវកាលនេះ
ចន្លោះមិនឃើញ
ប្រធានក្រុម កុក បុរិស របស់ក្លិបភ្នំពេញក្រោនអាចនឹងចាកចេញពីប្រទេសកម្ពុជាពេលចប់រដូវកាលនេះ បន្ទាប់ពីមានដំណឹងថា ក្លិបនៅបរទេសផ្សេងៗ ក៏ដូចជាលីកនៅប្រទេសថៃចាប់អារម្មណ៍ចង់នាំរូបគេទៅចូលក្រុម។
ខ្សែការពារ កុក បុរិស បានសរសេរនៅលើបណ្ដាញសង្គម Facebook របស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះថាការប្រកួតជាមួយណាហ្គាវើលគឺជាការប្រកួតចុងក្រោយរបស់គេក្នុងនាមជាកីឡាកររបស់ភ្នំពេញក្រោន ហើយគេក៏បានអរគុណដល់មិត្តរួមក្រុមទាំងអស់ផងដែរ។ នេះសបញ្ជាក់ឱ្យឃើញថា កីឡាករកាត់ខ្មែរ បារាំង រូបនេះអាចនឹងចាកចេញពីកម្ពុជាពេលចប់រដូវកាលនេះហើយ ដើម្បីទៅលេងនៅក្រៅប្រទេស។
ជួបជាមួយ Sabay លោក Sam Schweingruber គ្រូបង្វឹករបស់ភ្នំពេញក្រោនបាននិយាយចំពោះរឿងខាងលើដែរថាមិនទាន់ច្បាស់១០០%នោះទេ ពោលគឺប្រធានក្លិបនឹងជួបប្រជុំជាមួយ បុរិស ម្ដងទៀតនៅថ្ងៃនេះ ដើម្បីសម្រេចជោគវាសនារបស់គេថានៅបន្តឬត្រូវចាកចេញ។ កីឡាករល្អដូច បុរិស លោក Sam បានបញ្ជាក់ទៀតថាមិនខ្វះទេក្លិបដែលចង់បានរូបគេទៅលេងជាមួយ ហើយលោកក៏មិនឃាំងឱ្យរូបគេនៅជាមួយលោករហូតដែរ។ បើ បុរិស បានទៅលេងនៅក្រៅមែន ជាបទពិសោធន៍ថ្មីមួយរបស់គេ ហើយក៏បង្ហាញឱ្យឃើញពីកីឡាករបាល់ទាត់របស់កម្ពុជាដែរ។
ចង់ដឹងច្បាស់ថាគ្រូបង្វឹកភ្នំពេញក្រោននិយាយយ៉ាងណាទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៖
អត្ថបទ៖ មុន្នី រម្យ