ថៃ​ដាក់​សុទ្ធ​តែ​​ក្រុម​ប៉ូលិស​ “Superheroes” ការពារ​ថ្ងៃ​បុណ្យបណ្ដែត​ប្រទីប

  • 2015-11-23 18:32:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​ការពារ​សុវត្ថិភាព​នៅ​ថ្ងៃ​បុណ្យ​បណ្ដែត​ប្រទីប​​នា​ពេល​ខាង​មុខ អាជ្ញាធរ​ខេត្ត​ Nakhon Sawan ប្រទេស​ថៃ​​បាន​ចាត់​​វិធានការ​ដោយ​បង្កើត​ក្រុម​ប៉ូលិស​មួយឲ្យ​​ឈ្មោះ​ថា “Superheroes”។

 

 

ក្រុម​ប៉ូលិស​ “Superheroes” ត្រូវ​តែង​ខ្លួន​​ឲ្យ​ដូច​ Superheroe ក្នុង​រឿង​ហូលីវូដ​ដូច​ជា Spider-Man ,BadMan​និង​មនុស្ស​បៃតង Hulk ជាដើម។  លើ Facebook Page ​របស់​អាជ្ញាធរ​ប៉ូលិស​សង្កាត់ Tak Fah ខេត្ត Nakhon Sawan បាន​បង្ហោះ​រូប​២​​សន្លឹក​ជាមួយ​ក្រុម​ប៉ូលិស​ថ្មី “Superheroes” ខណៈ​កំពុង​ពិភាក្សា​​ក្នុង​ការ​ទប់ស្កាត់​​ឧក្រិដ្ឋកម្ម​​ក្នុង​ពិធី​បុណ្យ​បណ្ដែត​ប្រទីប​នា​ពេល​ខាង​មុខ។

 

ភ្ជាប់​ជាមួយ​រូប​គេ​​បាន​សរសេរ​ថា៖​"មនុស្ស​អាក្រក់​គឺ​មិន​ខ្លាច​ច្បាប់​ឡើយ ដូច្នេះ​ពួក​យើង​​បាន​បង្កើត​វិធានការ​​ពង្រាយ​ក្រុម​ប៉ូលិស Superheroes ​តាម​គម្រោង​ការ​ដើម្បី​ការពារ​សុវត្ថិភាព​បងប្អូន​​នៅ​សង្កាត់​ ​​​​​​​​Tak Fah”។

 

បុណ្យ​បណ្ដែត​ប្រទីប​ជា​បុណ្យ​ប្រពៃណី​មួយ​របស់​ប្រទេស​ថៃ​ដែល​តែង​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ។ ក្នុង​​​ឆ្នាំ​នេះ​ដែរបុណ្យ​បណ្ដែត​ប្រទីប​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២៥ ខែ វិច្ឆិកា៕​

 

 

 

ចុចអាន៖សូម្បី​តែ​ស្រមោល Kim Tae Hee ក៏​មាន​គេ​មើល​ឃើញ​ថា​ស្អាត

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ coconuts