កម្សត់ជាមួយ "ស៊ូស្លាប់ព្រោះស្នេហ៍" ពីម្ចាស់ពានផ្កាយរះក្នុងសួនរដូវកាលទី១
- 2015-12-01 16:01:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្សត់ជាមួយ "ស៊ូស្លាប់ព្រោះស្នេហ៍" ពីម្ចាស់ពានផ្កាយរះក្នុងសួនរដូវកាលទី១
ចន្លោះមិនឃើញ
អតីតម្ចាស់ពានដួងផ្កាយលេខមួយ និងលេខ២ ក្នុងកម្មវិធី "ផ្កាយរះក្នុងសួន" ហិន លីដា និង ជ័យ សុវ៉ាត បានរួមគ្នាច្រៀងបទចម្រៀងមួយបទក្រោមចំណងជើងថា "ស៊ូស្លាប់ព្រោះស្នេហ៍" ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់និស្សិត នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីថ្ងៃអាទិត្យ។
ជ័យ សុវ៉ាត តារាចម្រៀងក្នុងផលិតកម្មមេហ្គា ប្រាប់ថាបទខាងលើត្រូវបានលោក ហ្វៃ សំអាង និពន្ធសម្រាប់រូបគេ និង លីដា ច្រៀងរួមគ្នាក្នុងកម្មវិធី ផ្កាយរះក្នុងសួន របស់ទូរទស្សន៍អប្សរា កាលពីពួកគេប្រលងឆ្នាំ២០១៣។
ចង់ដឹងថា ពីរោះ និងកម្សត់បែបណា តោះទស្សនា វីដេអូខាងក្រោម៖
អត្ថបទ៖ ថា ម៉ាលីដា
រូបភាព&វីដេអូ៖ ទូរស័ព្ទដៃ