នី មុន្នីនាថ ប្រតិកម្មរឿងគេផ្សាយថា មានស្នេហាជាមួយមន្ត្រីផ្កាយពីរ
- 2015-12-11 16:49:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នី មុន្នីនាថ ប្រតិកម្មរឿងគេផ្សាយថា មានស្នេហាជាមួយមន្ត្រីផ្កាយពីរ
ចន្លោះមិនឃើញ
នី មុន្នីនាថ បានបញ្ចេញប្រតិកម្មតប ចំពោះការចុះផ្សាយជាបន្តបន្ទាប់កន្លងមកថា នាងមានចំណងស្នេហ៍ជាមួយលោកផ្កាយពីរម្នាក់នោះ គឺជារឿងមិនពិតប្រាកដឡើយ ហើយជាភាពឯកជនរបស់នាងសុទ្ធសាធ។
“ជាពិសេស គាត់សរសេរហ្នឹងដួចបានសម្ភាសន៍នាងខ្ញុំ ឬម្ដាយនាងខ្ញុំអញ្ចឹង។ ប៉ុន្តែនៅក្នុងករណីហ្នឹងអត់មានមកទំនាក់ទំនងនាងខ្ញុំទេថា តើរឿងហ្នឹងវាយ៉ាងម៉េចអីយ៉ាងម៉េច?"។ តារាទឹកភ្នែករូបនេះថ្លែងមកកាន់ Sabay ក្នុងឱកាសខួបកំណើតរបស់លោក អ៊ឹម ជីវ៉ា កាលពីយប់មិញ។ នាងបន្តដោយអះអាងថា មិនបានស្គាល់គ្នាជាមួយបុរសផ្កាយពីរនោះទេ ហើយជាការផ្សាយទាំងបំពានលើរូបនាង ព្រោះមិនមានចំណងស្នេហ៍ដូចការលើកឡើងក្នុងសំណេរទេ។
ជាមួយគ្នានោះ តារាស្រីរូបដដែលបានត្អូញត្អែរថា មួយរយៈចុងក្រោយនេះ ហាក់មានការចុះផ្សាយច្រើនអំពីរូបនាង។ ជាពិសេស គឺទាក់ទងនឹងរឿងរ៉ាវឯកជន ដែលសុទ្ធសឹងតែមិនមែនជាការពិតប្រាកដសម្រាប់រូបនាងផ្ទាល់។ ជាក់ស្ដែងដូចជារឿងរ៉ាវចំណងស្នេហ៍ជាមួយមន្ត្រីមានផ្កាយលើស្មាជាដើម។ មុន្នីនាថ បានអះអាងថា នាងក៏មិនបានដឹងថា ដំណឹងទាំងនោះធ្លាយចេញពីណាមកដែរ។ តារាស្រីរូបនេះស្នើឱ្យបញ្ឈប់ការចុះផ្សាយព័ត៌មានទាំងនោះ៕
អត្ថបទ៖ សំ ជំនាញ