បោះ​​ឆ្នោត​​​ប្រជា​មតិ​​រើស​​ទង់​ជាតិ​​នូវែលសេឡង់​ថ្មី​​ ជិត​បញ្ចប់​ហើយ​

  • 2015-12-11 17:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​បោះ​​ឆ្នោត​ប្រជា​មតិ​​លើក​​ទី​១ ​ជ្រើស​រើស​​ទង់​ជាតិ​ថ្មី​​នៃ​ប្រទេស​នូវែលសេឡង់ (New Zealand) ជិត​ ដល់​ទី​បញ្ចប់​ហើយ។

 

ប្រជាជន​នូវែលសេឡង់​​​​​ជា​ច្រើន​នាក់ ​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ជ្រើស​រើស​នូវ​គំរូ​​​ម៉ូដ​ទង់​ជាតិ​​ទាំង​៥​ដែល​ពួក​គេ​ពេញ​ចិត្ត។ ​ជា​មួយ​គ្នា​នេះ​ ក៏​​មាន​មតិ​រិះ​គន់​​​ចំពោះ​​​​គំរូ​ទង់ជាតិ​​ទាំង​៥​​​ផង​ដែរ ដោយ​មាន​​​ហេតុផល​លើក​​ឡើង​​ថា​ ទង់​ទាំង​នោះ​គឺ​មិន​មាន​​ភាព​ទាក់​ទាញ​ត្រង់​ណា​នោះ​ឡើយ។

 

​​​​​​​យ៉ាង​ណា​ក្ដី ការ​ស្ទង់​មតិ​ប្រជារាស្ត្រ​លើក​ទី​ពីរ​នឹង​ធ្វើ​ឡើង​ នា​មិនា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ ដើម្បី​​សម្រេច​​​ថា​តើ​​​គួរ​​​សម្រេច​ជ្រើស​​យក​​​​​ទង់​ជាតិ​​ថ្មី ឬ​មួយ​​នៅ​ប្រើ​ប្រាស់​ទង់​ជាតិ​​បច្ចុប្បន្ន​ដដែល។

 

ហេតុផល​ដែល​​​នាំ​ឲ្យ​មាន​ការ​​​ស្ទង់​មតិ​ជ្រើស​រើស​ទង់ជាតិ​ថ្មី​នោះ គឺ​​​ជា​គំនិត​របស់​លោក​នាយករដ្ឋមន្ត្រីនូវែលសេឡង់ John Key ដោយ​លោក​បាន​លើក​ឡើង​ថា ទង់​បច្ចុប្បន្ន​​ គឺ​មាន​​​លក្ខណៈ​​​ស្រដៀង​គ្នា​​ទៅ​នឹង​​​ទង់​ជាតិ​ប្រទេស​អូស្ត្រាលី​ពេក ហើយ​លោក​បាន​បន្ត​ទៀត​ថា​​​​ គឺ​​ល្មម​ដល់​ពេល​​យក​​​រូប​ទង់​ជាតិ​​​របស់​ចក្រភព​អង់គ្លេស​ (Union Jack)​​ ចេញ​ពី​ទង់​ជាតិ​នូវែលសេឡង់​ហើយ។

 

​​​ការ​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​​​លើក​ទី​១ ​នឹង​​បញ្ចប់​​នា​វេលា​ម៉ោង​ ​៧​យប់​ ម៉ោង​ក្នុង​​ប្រទេសនូវែលសេឡង់​ ​ថ្ងៃ​សុក្រ​នេះ​ (ត្រូវ​នឹង​ម៉ោង​ ១​រសៀល​ នៅ​កម្ពុជា)៕

 

ទង់​ជាតិ​ប្រទេសនូវែលសេឡង់​​បច្ចុប្បន្ន

ចុចអាន៖ តំបន់​អគារ​​ចម្រុះ​ពណ៌​ស្រស់​ស្អាត​បំផុត​ទាំង ១០​​កន្លែង​លើ​ពិភពលោក

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ BBC, dailymail