Valdes ចង់ចាកចេញពី Man United ទៅលេងឲ្យក្លិបនៅប្រទេសកំណើត
- 2015-12-11 21:59:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Valdes ចង់ចាកចេញពី Man United ទៅលេងឲ្យក្លិបនៅប្រទេសកំណើត
ចន្លោះមិនឃើញ
ក្លិបបាល់ទាត់អាជីពនៅម៉ិកស៊ិកឈ្មោះ Tiburones Rojos de Veracruz អាចជាគោលដៅបន្ទាប់របស់អ្នកចាំទី Victor Valdes ដែលរូបគេគ្រោងចរចាបញ្ចប់កុងត្រាជាមួយ Manchester United។
ការចង់ចាកចេញរបស់អ្នកចាំទីវ័យ៣៤ឆ្នាំ កើតឡើងបន្ទាប់ពីខ្លួនមិនសូវមានឱកាសលេងនៅ Old Trafford ហើយស្របពេលដែលក្លិបរបស់ម៉ិកស៊ិកចង់បានរូបគេទៅលេងចំនួន២រដូវកាល ដើម្បីទុកឱកាសឲ្យអ្នកចាំទីវ័យក្មេង Juan Garcia ដែលមានវ័យត្រឹម ១៩ឆ្នាំ ធ្វើការអភិវឌ្ឍសមត្ថភាព។
យ៉ាងណាក៏ដោយអតីតអ្នកចាំទី Barcelona ក៏ត្រូវក្លិបផ្សេងៗ ដូចជា Newcastle, Liverpool និងCelta Vigo ចាប់អារម្មណ៍ផងដែរ ហើយបន្ទាប់ពីរូបគេកំពុងមើលមុខគ្នាមិនចំជាមួយលោក Louis Van Gaal ទៀតនោះ ធ្វើឲ្យលោក Gines Carvajal ជាតំណាងផ្ទាល់របស់កីឡាករ ចេញមកអះអាងថា Valdes នឹងចាកចេញពី Manchester United នៅក្នុងខែមករានេះ៕
ចុចអាន៖ Van Gaal ប្រកាសលក់ Valdes ដោយសារមិនស្ដាប់បញ្ជា
ប្រែសម្រួល៖ រុន វីរ៉ុត ប្រភព៖ sport-english