អាហារ​ជួយ​ឲ្យ​​ស្បែក​ក្បាល​​មាន​សុខភាព​ល្អ

  • 2015-12-17 18:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​រមាស់​ស្បែក​ក្បាល ​សក់​រឹង​ សក់​ងាប់​ សក់​គ្មាន​សំណើម ​សក់​កើត​អង្គែ​ច្រើន​កើត​មាន​លើ​បុរស​ដែល​មិន​មាន​ពេល​ថែរក្សា ​ឬ​ថែ​រក្សា​​​​មិន​បាន​ត្រឹមត្រូវ។ ​​​មាន​ដឹង​ឬ​អត់​ថា ​អាហារ​ដែល​លោក​អ្នក​ទទួល​ទាន​រាល់​ថ្ងៃ​ក៏​អាច​ជួយ​ឲ្យ​សក់​អ្នក​ និង​សុខភាព​ស្បែក​ក្បាល​ល្អ ​និង​​កាន់​តែ​ទាក់ទាញ​ដែរ? ​​បើ​មិន​ទាន់​ដឹង ​ឥលូវ​យើង​ស្វែង​យល់​​​​អាហារ​ដែល​ជួយ​ឲ្យ​សុខភាព​ស្បែក​ក្បាល​ល្អ។

 

(រូបភាព​ពី dmarge)

 

១ ​​ផ្លែ​ឈើ​ស្រស់​

 

ផ្លែឈើ​ស្រស់​ដែល​​សម្បូរ​ទៅ​ដោយ​អាន់ធី អុកស៊ីដាំង (Anti-oxidant)​ ​ធ្វើ​​​ឲ្យ​ស្បែក​​ក្បាល​ស្អាត ​និង​មាន​សុខភាព​ល្អ។ ​​​​ជា​ចំណែក​នៃ​អាហារ​ប្រកប​ដោយ​តុល្យភាព ​និង​ដើម្បី​បាន​ស្បែក​ក្បាល​ស្អាត ​អ្នក​គួរ​ទទួល​ទាន​ផ្លែឈើ​ប្រភេទ​នេះ​មួយ​ថ្ងៃ​ម្ដង។

 

២​​ ​ផ្សិត​

 

​ផ្សិត​ផ្ទុក​ដោយ​ជាតិ​ខនិជ​សំខាន់​ៗ​ដូចជា​ជាតិ​ស័ង្កសី ​និង​ទង់ដែង​​ដែល​ល្អ​សម្រាប់​សក់ ​និង​ស្បែក​ក្បាល។ ​​​ដូច្នេះ​ កុំ​ភ្លេច​បញ្ចូល​ផ្សិត​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​ឲ្យ​បាន​ម្ដង​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​​បង្កើន​សារធាតុ​ខនិជ​ខាង​លើ​ទៅ​បំប៉ន​ស្បែក​ក្បាល ​និង​សក់។

 

៣ ​​​​បន្លែ​បៃតង

 

(រូបភាព​ពី myrebelliouscolon)

 

​បន្លែ​បៃតង​ពោរពេញ​ទៅ​ដោយ​ជាតិ​វីតាមីន​​ដែល​ជួយ​ឲ្យ​សក់​ភ្លឺ​រលោង ​និង​​ស្អាត​បាន​យូរ។ ​ហេតុ​ដូចនេះ​ម៉េច​មិន​បញ្ចូល​បន្លែ​ដូចជា ​ស្ពៃ​តឿ ​ប្រូខូលី ​និង​ខាត់ណា​ខៀវ​ទៅ​ជា​អាហារ​ពេល​ល្ងាច​សម្រាប់​អ្នក​ទៅ!

 

៤ ​​បញ្ឈប់​អាហារ​សម្រាប់​សម្រក​ទម្ងន់

 

​​​​​​អាហារ​​ដើម្បី​​សម្រក​ទម្ងន់​សម្រាប់​អ្នក​ចង់​បាន​រាង​ស្អាត​ ធ្វើ​ឲ្យ​អ្នក​បាត់បង់​តុល្យភាព​អាហារ​ដើម្បី​ទ្រទ្រង់​រាងកាយ។ ​​នៅ​ពេល​អ័រម៉ូន​របស់​អ្នក​គ្មាន​តុល្យភាព ​នឹង​នាំ​ទៅ​រក​សក់​ជ្រុះ។ ​​ដូចនេះ​ បើ​អាច​ជៀស​បាន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ដើម្បី​ឲ្យ​អ័រម៉ូន​មាន​តុល្យភាព ​និង​​សក់​រឹងមាំ​មិន​កើត​អង្គែ។

 

​ចុះ​បើ​​បុរស​ដែល​​​មិន​​សូវ​​ញ៉ាំ​អាហារ​ដូច​ខាង​លើ​គួរ​ធ្វើ​ម៉េច​វិញ? ​​

 

អ្នក​នៅ​តែ​អាច​ថែ​រក្សា​សក់​បាន​​តាម​រយៈ​ការ​កក់​សក់​ដោយ​ជ្រើសរើស​សាប៊ូ​ឲ្យ​បាន​ត្រឹមត្រូវ។ សាប៊ូ​កក់​សក់​ក្លៀរ​បុរស​ Deep Cleanse ​​​មាន​សមត្ថភាព​ចូល​សម្អាត​​ជ្រៅ​ដល់​ស្រទាប់​រន្ធ​ញើស​នៃ​ស្បែក​ក្បាល ​​និង ​កម្ចាត់​អង្គែ​គ្មាន​សល់ ​ហើយ​​វាត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​បុរស ១០០%។ ​​គួរ​ប្រើ​សាប៊ូ​កក់​​​សក់​នេះ​​​ក្រោយ​ពេល​​អ្នក​​ប៉ះពាល់​ផ្ទាល់​នឹង​បរិយាកាស​ខាង​ក្រៅ​ដែល​បង្ក​បញ្ហា​ដល់​ស្បែក​ក្បាល​​​៕

 

https://www.youtube.com/watch?v=wabM4v-QNnI

 

 

 

ប្រែ​សម្រួល៖ ​ប្រាក់ ចាន់សីហា ប្រភព៖ ​​clearparis​​​​

អត្ថបទថ្មី