បុរសមានការយល់ដឹងលើការថែរក្សាសក់កម្រិតណា?
- 2015-12-18 18:08:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសមានការយល់ដឹងលើការថែរក្សាសក់កម្រិតណា?
ចន្លោះមិនឃើញ
សក់ជាចំណែកមួយដ៏សំខាន់ដើម្បីបង្កើនភាពទាក់ទាញបន្ថែមទៀតសម្រាប់បុរស។ ចំណុចនេះមានបុរសមួយចំនួនមានការយល់ដឹងបានល្អ ខណៈមួយចំនួនទៀតមិនទាន់ដឹងពីវិធីថែរក្សាសក់ឲ្យបានត្រឹមត្រូវនៅឡើយ។ យើងទៅជួបបុរសប៉ុន្មាននាក់ បង្ហាញពីការយល់ដឹងរបស់ពួកគេលើការថែរក្សាសក់។
យុវជន វុទ្ធីដែលកំពុងសម្រាកពីការលេងបាល់ទាត់នៅទីលានបាល់ទាត់សិប្បនិម្មិតរ៉ាម៉ា និយាយថា គេមិនសូវដឹងប៉ុន្មានរឿងថែរក្សាសក់នេះទេ។ យុវជនរូបនេះបញ្ជាក់ដូច្នេះ៖ «មិនសូវខ្វល់អារឿងហ្នឹងផងបង។ ធម្មតាក្រោយលេងបាល់ ទៅផ្ទះវិញងូតទឹកប្រើសាប៊ូកក់សក់មានក្នុងបន្ទប់ទឹកស្រាប់ដែលម៉ាក់ទិញប្រើរួម»។
ដោយឡែក លោក ផល សម្បត្តិកម្មករនៅរោងចក្រកាត់ដេរមួយម្ដុំចម្ការដូង និយាយថា លោកមិនសូវកក់សក់ញឹកញាប់ឡើយបើទោះជាត្រូវប៉ះពាល់នឹងដីហុយខ្លាំងក៏ដោយ។ លោកនិយាយថា «ជិះទៅរោងចក្រ (ម្ដុំចម្ការដូង) ហ្នឹង ហុយខ្លាំងដែរ។ តែពិបាកដែរ យើងធ្វើការរហូតអត់សូវមានពេលសម្អាតខ្លួន និងកក់សក់អីច្រើនទេ។ អញ្ចឹងទាល់តែល្ងាច ឬមួយថ្ងៃពីរបានខ្ញុំកក់សក់ម្ដង»។ លោកបញ្ជាក់ថា លោកមិនដែលខ្វល់ថា ប្រើសាប៊ូអ្វីត្រូវនឹងប្រភេទសក់ទេ។
ស្រដៀងគ្នានេះ លោកសឿង វុត្ថា បុគ្គលិកក្រុមហ៊ុនឯកជនវិញសារភាពថា លោកតែងកក់សក់ជាប្រចាំដែរ តែមិនសូវដឹងថា សាប៊ូកក់សក់ណាត្រូវនឹងប្រភេទសក់របស់ខ្លួន។ «ខ្ញុំកក់រាល់ថ្ងៃតើបង។ និយាយឲ្យស្មោះទៅ ភាគច្រើនខ្ញុំចេះតែទិញយកទៅកក់ច្រើនតិចតាមយើងជិះកាត់ដីហុយច្រើនអត់អីចឹង។ តែបើឲ្យនៅពិនិត្យថា សាប៊ូអីអត់សូវខ្វល់ច្រើនទេបង»។
វណ្ណា វិញថា ជ្រុះសក់ជាបញ្ហាដែលលោកកំពុងជួប។ លោកថា មិនដឹងមូលហេតុម៉េចបានជាសក់នៅបន្តជ្រុះបើទោះជាលោកកក់សាប៊ូញឹកញាប់រាល់ថ្ងៃដែរ។
សាប៊ូកក់សក់ក្លៀរបុរស ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់បុរស ១០០%។ សម្រាប់បុរសដែលចូលចិត្តសកម្មភាពកីឡាបែកញើសក្បាលច្រើន ជិះកាត់ដីហុយខ្លាំង ឬចូលចិត្តអាំងសាច់ប៉ះពាល់នឹងផ្សែងចេញពីចង្ក្រាន គួរជ្រើសរើសប្រើសាប៊ូ Clear Deep Cleanse ដែលមានសមត្ថភាពពិសេសសម្អាតបានជ្រៅ ឲ្យស្បែកក្បាលមានសុខភាពល្អ៕
https://www.youtube.com/watch?v=wabM4v-QNnI
អត្ថបទ៖ ប្រាក់ ចាន់សីហា