គ្រូបង្វឹកភ្នំពេញក្រោន ត្រូវបញ្ចូនទៅព្យាបាលនៅប្រទេសថៃបន្ត
- 2015-12-20 21:26:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបង្វឹកភ្នំពេញក្រោន ត្រូវបញ្ចូនទៅព្យាបាលនៅប្រទេសថៃបន្ត
ចន្លោះមិនឃើញ
លោក Sam Schweingruber គ្រូបង្វឹករបស់ក្រុមភ្នំពេញក្រោនដែលរងគ្រោះថ្នាក់ចរាចរណ៍កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានគេបញ្ជូនទៅព្យាបាលបន្តនៅប្រទេសថៃហើយបន្ទាប់ពីសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែតអស់រយៈពេលប៉ុន្មានថ្ងៃមក។ នេះបើតាមលោក Andy Brouwer បង្ហោះលើបណ្ដាញសង្គម Facebook ។
លោក Andy មន្ត្រីព័ត៌មានរបស់ក្លិបភ្នំពេញក្រោន បានសរសេរបង្ហោះនៅក្នុងក្រុមអ្នកគាំទ្រ PPCFC Fan Club ថា៖ “គ្រូបង្វឹករបស់ក្រុម PPCFC លោក Sam Schweingruber បច្ចុប្បន្នកំពុងតែនៅមន្ទីរពេទ្យក្នុងទីក្រុងបាងកក ប្រទេសថៃដើម្បីបន្តព្យាបាលរបួសរបស់លោកក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃអង្គារដើមសប្ដាហ៍នេះ។ សូមអរគុណសម្រាប់អ្នករាល់គ្នាដែលតែងតែផ្ញើសារជូនពរដល់គាត់”។
សូមបញ្ជាក់ថា Sam មានរបួសធ្ងន់ ដោយកាលនៅកាល់ម៉ែតមានគ្រូពេទ្យតាមដានយ៉ាងយកចិត្តទុកដាក់បំផុត មុនពេលផ្លាស់ទៅព្យាបាលនៅប្រទេសថៃនេះ៕
អត្ថបទ៖ មុន្នី រម្យ