ប្រើ​ Clear ​បុរស​ជួយ​អ្វី​ខ្លះ​ដល់​សុខភាព​ស្បែក​​ក្បាល?

  • 2015-12-22 21:02:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាប៊ូ​កក់​សក់​ Clear ​បុរស​​ត្រូវ​បាន​បង្កើត​ឡើង​ជា​ពិសេស​សម្រាប់​បុរស។ ​​តើ​អ្វី​ដែល​ធ្វើ​​ឲ្យ​សាប៊ូ​កក់​​សក់​មួយ​នេះ​ជា​ជម្រើស​សម្រាប់​​បុរស​សង្ហា​ទាំង​ឡាយ? ​​យើង​នឹង​លម្អិត​ពី​អត្ថប្រយោជន៍ ​​​​និងរូបធាតុផ្សំ​សម្រាប់​ការ​ការពារ​ស្បែកក្បាល​​​ឲ្យ​ស្អាត និងរឹងមាំ។ ​​  

Clear Deep Cleanse ​​​បង្កើត​ឡើង​ដោយ​មាន​សារធាតុ ​Nutrium 10 ​ដែល​ជួយ​​​​ឲ្យ​​ស្រទាប់​​​ស្អែក​ក្បាល​​​​ស្អាត ​គ្មាន​អង្គែ។ ​​​​ធ្យូងថ្ម​សកម្ម​ ​​​​ជីរអង្កាម ​និង​សារធាតុ​ Nutrium 10 ​​​​​ដែល​​ផ្សំ​​ដោយ​​សារធាតុ​បំប៉ន​ ១០ ​មុខ ​​ព្រម​ទាំង​បូតានិក​សកម្ម​​ដែល​ជួយ​ពង្រឹង​ស្រទាប់​ស្បែក​ក្បាល​​ឲ្យ​រឹងមាំ ​និង​ស្អាត។ ​ការ​ប្រើប្រាស់​ជា​ប្រចាំ​​ក្នុង​បរិមាណ​ដ៏​ត្រឹមត្រូវ​ជួយ​ពង្រឹង​ស្រទាប់​ស្បែក​​ក្បាល​សក់​​​ឲ្យ​រឹងមាំ​ និង​ស្អាត​។ ​មិន​តែ​ប៉ុណ្ណោះ​វា​​​មាន​សមត្ថភាព​ការពារ​​ស្បែក​ក្បាល​ ​​និង​​សក់​ពី​ការ​កើត​អង្គែ​​​​ដោយ​​ស្វ័យ​ប្រវត្តិ​​នៅ​ពេល​ដែល​ប្រើ​ជា​ប្រចាំ។

 

 

​​​​​​សាប៊ូ​កក់​សក់​ Clear Deep Cleanse ​នេះ​សក្ដិសម​សម្រាប់​បុរស​ដែល​វក់វី​នឹង​សកម្មភាព​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ដូចជា៖

 

-ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ៖ សម្រាប់​អ្នក​ជិះ​ម៉ូតូ គឺ​ប្រឈម​មុខ​នឹង​ការ​កើត​អង្គែ​ក្នុង​កម្រិត​ខ្ពស់ ព្រោះ​ស្បែក​ក្បាល​ប៉ះ​ទង្គិច​ជាមួយ​ផ្សែង​ដែល​ហុយ​ចេញ​ពី​យានយន្ត​ដទៃ ឬ​ធូលី​ដី​បើ​ទោះ​បី​ជា​អ្នក​ពាក់​មួក​សុវត្ថិភាព​ក៏​ដោយ។

 

-អង្គុយ​ក្នុង​ហាង​ញ៉ាំ​សាច់​អាំងក៏​អាច​កើត​អង្គែ​ដែរ៖ អង្គុយ​ញ៉ាំ​អាហារ​ក្នុង​ហាង ប្រាកដ​ណាស់​មិន​ដូច​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ដែល​រង​ឥទ្ធិពល​ពី​ធូលី​ដី ​ប៉ុន្តែ​ផ្សែង​ចេញ​ពី ចង្ក្រាន​សាច់​អាំង ដែល​ហុយ​មក​ប៉ះ​នឹង​ស្បែក​ក្បាល ​ក៏​ជា​ដើម​ចម​មួយ​ផ្សេង​ទៀត​ដែល​មជ្ឈដ្ឋាន​ទូទៅ​មើល​រំលង។

 

-ពេល​ហាត់​កីឡា​បែក​ញើស៖ កីឡា​ដូចជា Gym ឬ​លេង​បាល់​ជា​រឿង​សំខាន់​ណាស់​​សម្រាប់​សុខភាព​មនុស្ស​គ្រប់​រូប ប៉ុន្តែ​ញើស​អើប​សើម​​​សាច់​ក្បាល គឺ​ជា​មូលហេតុ​នាំ​ឲ្យ​កើត​អង្គែ​លឿន​បំផុត។

 

-កម្ដៅ៖ កម្ដៅ​ថ្ងៃ​ ធ្វើ​ឲ្យ​ស្បែក​ក្បាល​ស្ងួត។ សូម្បី​តែ​ធូលី​ដី​ចេញ​ពី​​ម៉ាស៊ីន​ត្រជាក់ ​ (ភាគរយ​តិចតួច) ​​ប៉ុន្តែ​ក៏​អាច​បណ្ដាល​ឲ្យ​កើត​អង្គែ​បាន​ដែរ។

 

-ប្រើ​ផលិតផល​ផ្ដេសផ្ដាស៖ បុរសៗ​ជា​ទូទៅ មិន​សូវ​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ថែទាំ  ឬ​ជ្រើសរើស​ផលិតផល​មក​ប្រើ​ដូច​ស្ត្រី។ ការ​ប្រើ​សាប៊ូ​កក់​សក់​ចម្រុះ ដោយ​មិន​មាន​ការ​ជ្រើសរើស​ត្រឹមត្រូវ ក៏​ជា​ហេតុ​បណ្ដាល​ឲ្យ​កើត​អង្គែ​បាន​ដែរ៕

 

 

https://www.youtube.com/watch?v=SoEUhYnSDCw

 

 

 

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា​

អត្ថបទថ្មី