ហាង​នៅ​ភ្នំពេញ​ដាក់​លក់ LG V10 កាមេរ៉ា​​​មុខ​ភ្លោះ​​ជាង ៧០០ដុល្លារ

  • 2015-12-22 22:30:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ជាង​មួយ​ខែ​ក្រោយ​ពេល LG V10 បាន​បង្ហាញ​ខ្លួន​នៅ​បរទេស​ ពេល​នេះ Smartphone ស៊េរី​ថ្មី​រូបរាង​ប្លែក​និង​ទាក់ទាញ​​​មួយ​នេះ​បាន​មក​ដល់​ទីផ្សារ​កម្ពុជា។

 

 

LG V10 ទើប​តែ​បាន​ដាក់​លក់​ក្នុង​ហាង​​​ទូរសព្ទ សុខ លី កាល​ពី​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ ដោយ​ក្នុង​មួយ​គ្រឿង​មាន​តម្លៃ ៧២០ដុល្លារ។

 

ភ្នាក់ងារ​លក់​មួយ​រូប​ក្នុង​ហាង​សុខ លី បាន​ឱ្យ​ដឹង​ថា Smartphone ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន LG នេះ​លក់​ដាច់​គ្រាន់​បើ​ចាប់​តាំង​ពី​ហាង​ដាក់​លក់​ថ្ងៃ​ដំបូងមកម្ល៉េះ​។ LG V10 ដែល​ហាង​សុខ លី​បាន​ដាក់​លក់​មាន​២ពណ៌ គឺ ពណ៌​ខ្មៅ​គែម​មាស​និង​គែម​ប្រាក់ និង​ស​គែម​មាស។

 

LG V10 មាន​ក​ម្រិត Resolution ធំ​ដល់​ទៅ 1440 x 2560 pixels ដែល​អាច​បង្ហាញ​រូប​ភាព​និង​វីដេអូ​ច្បាស់​ត្រជាក់​ភ្នែក។ V10 ​បំពាក់​ដោយ​កាមេរ៉ា​ក្រោយ​ទំហំ​ដល់​ទៅ 16MP ជាមួយ​បច្ចេកវិទ្យា​ចាប់​យក​ផ្ទៃ​មុខ​និង​ស្នាម​ញញឹម រីឯ​កាមេរ៉ា​មុខ​ភ្លោះ​ទំហំ 5MP អាច​ថត​រូប Selfie បាន​យ៉ាង​ច្បាស់។ ចំពោះ​កាមេរ៉ា​មុខ​ទី១ របស់ LG V10 ប្រើ​សម្រាប់​ថត​រូប​លក្ខណៈ​មួយ​កំណាត់​ខ្លួន (Portrait) ​បាន​ Angle ទំហំ 80 ដឺក្រេ និង​មួយ​ទៀត​សម្រាប់​ថត​រូប​ធំ​ បាន​ទំហំ Angle ១២០ដឺក្រេ៕

 

 

ខាង​ក្រោម​ជា​លក្ខណៈ​បច្ចេកទេស​ខ្លះ​របស់ LG V10៖

 

-អេក្រង់៖ ៥,៧អ៊ីញ និង Resolution កម្រិត 1440 x 2560 pixels -បណ្ដោយ xទទឹងxកម្រាស់៖ 159.6 x 79.3 x 8.6 ម.ម -កញ្ចក់៖ Corning Gorilla Glass 4 -កាមេរ៉ា៖ ក្រោយ 16MP និង​កាមេរ៉ា​មុខ​ភ្លោះ​ទំហំ 5MP -មេម៉ូរី​និង​ RAM៖ 64GB (អាច​បន្ថែម MicroSD Card បាន​ទំហំ 200GB) និង RAM 4GB -ប្រព័ន្ធ​ប្រតិបត្តិការ៖ Android Lollipop (Version 5.1.1) -ថ្ម៖ ប្រភេទ Li-Ion មាន​ថាមពល 3000 mAh (ថ្ម​អាច​ដោះ​បាន)៕

 

 

 

អត្ថបទ៖ ប៉ែត ផាន់និត