Zono នឹងធ្វើឲ្យកក្រើកឆាកតន្ត្រី orignal ថ្ងៃទី២៧-ធ្នូនេះ
- 2015-12-22 23:11:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zono នឹងធ្វើឲ្យកក្រើកឆាកតន្ត្រី orignal ថ្ងៃទី២៧-ធ្នូនេះ
ចន្លោះមិនឃើញ
លោក Zono ជាតារាចម្រៀងដែលទទួលបានការគាំទ្រខ្លាំងក្នុងស្រទាប់យុវវ័យតាមរយៈការខិតខំផលិតចម្រៀង original ជាង១០ឆ្នាំកន្លងមក និងជាពិសេសក្នុងមួយរយៈពេលចុងក្រោយនេះ បន្ទាប់ពីលោកបានចេញអាល់ប៊ុមចម្រៀងថ្មីមួយវ៉ុលជាមួយក្រុម Z5 របស់លោក។
ថ្ងៃទី២៧ ខែធ្នូនេះ នៅវិទ្យាស្ថានតិចណូ Zono នឹងមានការសម្ដែងពិសេសនូវបទចម្រៀងចង្វាក់ Rock’n Roll នៅលើឆាកតន្ត្រី original ដ៏ធំបំផុតប្រចាំឆ្នាំ ដែលមានឈ្មោះថា The MIC Cambodia ។ នេះជាកម្មវិធីប្រកួត និងប្រគំតន្ត្រី ចម្រៀងតែងនិពន្ធថ្មី មិនចម្លងពីបរទេស ដែលប្រជុំនូវវត្តមានកំពូលតារាចម្រៀងជាច្រើនរូប និងបេក្ខជនកំពូលតារាងទាំង១៥ ដែលនឹងរួមគ្នាធ្វើឲ្យកក្រើកវេទិកាដ៏អស្ចារ្យនេះ ក្រោមការឧបត្ថម្ភធំដោយក្រុមហ៊ុន Mercedes Benz និងmJams Pleng។
តោះ! ទស្សនាវីដេអូខ្លីពីការត្រៀមសម្រាប់ The MIC Cambodia របស់លោក Zono បន្តិច៖
អត្ថបទ៖ ដៃគូសហការ