ចូលរួមគាំទ្រការប្រគំតន្ត្រី The MIC Cambodia ទាំងអស់គ្នា
- 2015-12-24 20:41:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមគាំទ្រការប្រគំតន្ត្រី The MIC Cambodia ទាំងអស់គ្នា
ចន្លោះមិនឃើញ
The MIC Cambodia ជាការប្រគំតន្ត្រី និងប្រកួតចម្រៀង Original ដ៏ធំបំផុតប្រចាំឆ្នាំដែលមានការចូលរួមពីកំពូលតារាចម្រៀង Original ល្បីៗ ដូចជា លោក ហេង ពិទូ លោកZono កញ្ញា Nikki DJ Adda លោក កាន់ពេជ្រ អ្នកនាង ម៉េង កែវពេជ្ជតា លោក សុខ រក្សា លោក សូ ស្រណោះ និងបេក្ខជនកំពូលតារាទាំង១៥នៃការប្រកួតចម្រៀងOriginal។ រយៈពេលពេញមួយថ្ងៃនាថ្ងៃទី ២៧ ធ្នូ ខាងមុខនេះ មិត្តយុវវ័យនឹងទទួលបានភាពសប្បាយរីករាយ ស្រែកហ៊ោកញ្ជ្រៀវ និងរាំកម្សាន្តជាមួយបទចម្រៀង Original ល្បីៗ។
ចាប់ពីថ្ងៃទី២២ ដល់២៤ ធ្នូនេះ The MIC Cambodia មានកម្មវិធីផ្ដល់ជូនពិសេស Combo Promotion ដែលរាល់ការជាវសំបុត្រ ៤ សន្លឹក មិត្តយុវវ័យនឹងទទួលបានសំបុត្របន្ថែម១ដោយឥតគិតថ្លៃ នៅហាងកាហ្វេ Brown IFL សាខា មាត់ទន្លេ សាខា នរោត្តម សាខា Roster and Bakery សាខា បូកគោ សាខា ផ្សារផេនស៊ល និងសាខា AEON។
បើអ្នកស្រលាញ់គាំទ្រចម្រៀង Original និងចង់លើកស្ទួយវិស័យចម្រៀងខ្មែរ សូមចូលរួមជាមួយចលនានេះទាំងអស់គ្នា។ ការប្រគំតន្ត្រីនេះនាំមកជូនលោកអ្នកដោយក្រុមហ៊ុន Mercedes Benz និង mJams Pleng។
ការប្រគំតន្ត្រី The MIC Cambodiaនេះក៏មានការចូលរួមពី Boot ជាច្រើន ហើយក្នុងនោះក៏មាន Booth Sabay សម្រាប់ Fans របស់សេវាកម្សាន្តទាំង៤ ដូចជា AK2, Age of Naga, FireStorm និង JX2។ ជាពិសេស Fans របស់សេវាកម្សាន្ត FireStorm អាចមកកាន់ Boot ដើម្បីចូលកម្សាន្តដោយសេរី ព្រមទាំងមានការប្រកួតបង្ហាញថ្វីដៃប្រយុទ្ធ ដើម្បីទទួលបានរង្វាន់ល្អៗជាច្រើន។ កុំភ្លេចណា! ចូលរួមទាំងអស់គ្នា បានទស្សនាការប្រគំតន្ត្រីផង ព្រមទាំងបានលេងសេវាកម្សាន្តទាំង៤ទៀត រង្វាន់ជាច្រើនកំពុងរង់ចាំអ្នកទាំងអស់គ្នា!
អត្ថបទ៖ សុធា