ស្វែងយល់ពីភាពខុសគ្នារវាងស្បែកក្បាលបុរសនិងនារី ដើម្បីជ្រើសរើសផលិតផលត្រូវ
- 2015-12-25 16:21:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ពីភាពខុសគ្នារវាងស្បែកក្បាលបុរសនិងនារី ដើម្បីជ្រើសរើសផលិតផលត្រូវ
ចន្លោះមិនឃើញ
បុរសគ្រប់រូបតែងចង់បានសក់ស្អាត ភ្លឺរលោងគ្មានអង្គែ។ បុរសមួយចំនួនបានជ្រើសរើសប្រើសាប៊ូកម្ចាត់អង្គែហើយ តែនៅមិនអាចបំបាត់អង្គែ និងរឹតតែកើតមានអង្គែកាន់តែខ្លាំង។ មូលហេតុដ៏ចម្បងមួយគឺពួកគេមិនបានពិនិត្យឲ្យល្អិតល្អន់ថា ផលិតផលនោះបង្កើតឡើងសម្រាប់ស្បែកក្បាលបុរស ឬស្ត្រី? ហេតុអ្វីបានជាបុរសមិនអាចប្រើសាប៊ូសម្រាប់នារី? ចង់ដឹង យើងមើលពីភាពខុសប្លែកគ្នារវាងស្បែកក្បាលបុរស និងនារីជាមុនសិន។
ស្បែកក្បាលបុរស និងនារី
រូបភាព៖ Clearparis
ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្ររកឃើញថា ស្រទាប់ការពារស្បែកក្បាលរបស់បុរសគឺទន់ខ្សោយជាងនារីដោយសារស្បែកក្បាលបុរសមានកម្រិតសេរ៉ាមៃដ៍ (ceramide) ទាប និងងាយបាត់បង់ប្រូតេអ៊ីន។ សេរ៉ាមៃដ៍ និងប្រូតេអ៊ីនមានសារៈសំខាន់ដើម្បីជួយពង្រឹងស្រទាប់ការពារស្បែកក្បាល។ បន្ថែមពីនេះស្បែកក្បាលបុរសផលិតជាតិប្រេងច្រើនជាងនារីដល់ទៅ ៥០ ភាគរយមានន័យថា បុរសងាយនឹងប្រឈមជាតិប្រេងខ្លាំង។ ដូចនេះការប្រើសាប៊ូកក់សក់បានត្រឹមត្រូវមិនត្រូវតែជួយការពារសក់កើតអង្គែតែមួយមុខទេ តែជួយលាងសម្អាតជាតិប្រេងខ្លាំង និងពង្រឹងស្បែកក្បាលបុរសឲ្យមានសុខភាពល្អថែមទៀត។
ដោយឡែកស្បែកក្បាលនារីវិញគឺងាយប្រឈមនឹងភាពស្ងួត និងមានកំណក ហើយនារីដែលប្រើផលិតផលថែរក្សាសក់ដែលមានជាតិគីមីច្រើននឹងនាំទៅរកសក់បែកចុង។ សាប៊ូដែលបង្កើតសម្រាប់នារីភាគច្រើនបង្កើតឡើងដើម្បីព្យាបាលសក់ខូច ធ្វើឲ្យសក់ងាយស្រួលសិត និងទប់ស្កាត់ភាពស្ងួតនៃស្បែកក្បាល។
ចុះសាប៊ូណាដែលសក្ដិសមសម្រាប់ស្បែកក្បាលបុរសកើតអង្គែ?
ដោយសារស្បែកក្បាលបុរសខុសពីស្បែកក្បាលនារី ដូច្នេះបុរសគួរជ្រើសយកសាប៊ូដែលផ្ដល់អត្ថប្រយោជន៍ដូចជាធ្វើឲ្យសក់ទន់ រលោង និងព្យាបាលសក់ខូច។ សាប៊ូកក់សក់នោះត្រូវផ្ដោតជាសំខាន់ទៅលើការថែរក្សាស្បែកក្បាល និងបំប៉នឡើងវិញ។ សម្រាប់ស្បែកក្បាលបុរសដែលប្រឈមនឹងភាគល្អិត ធូលី ញើស និងខ្លាញ់ហួសកម្រិតគួរជ្រើសរើសសាប៊ូកក់សក់ Clear Deep Cleanse ព្រោះសាប៊ូប្រភេទនេះបង្កើតឡើងជាពិសេសតម្រូវស្បែកក្បាលបុរស។ លើសពីនេះសារធាតុបំប៉នដែលផ្សំឡើងនៅក្នុងសាប៊ូមានសមត្ថភាពសម្អាតចូលយ៉ាងជ្រៅដល់គល់រោម ជួយពង្រឹងស្រទាប់ស្បែកក្បាលឲ្យស្រស់ស្អាត រឹងមាំល្អ ព្រមទាំងជួយទប់ស្កាត់អង្គែផង។
https://www.youtube.com/watch?v=SoEUhYnSDCw
ឥលូវបុរសៗបានដឹងពីភាពខុសប្លែកគ្នានៃស្បែកក្បាលបុរស និងនារីហើយ។ ដូច្នេះគួរងាកចេញពីការប្រើសាប៊ូកក់សក់សម្រាប់នារីដែលអ្នកធ្លាប់ប្រើដោយមិនបានដឹង នឹងងាកមកប្រើសាប៊ូកក់សក់ក្លៀរបុរសដែលបង្កើតឡើងសម្រាប់បុរសវិញ៕
ប្រែសម្រួល៖ ប្រាក់ ចាន់សីហា ប្រភព៖ Clear Paris