ធី ណាតា ខ្សឹប​ប្រាប់ Sabay ទាំង​សើច​ថា​ចង់​បាន​ប្ដី​ឆាប់​ៗ​

  • 2015-12-25 18:29:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ខ្ញុំ​ចង់​រៀបការ​នៅ​ឆ្នាំ ២០១៦ ឆាប់​ៗ​នេះ បើ​មិន​រៀប​ការ​ទេ​ខ្លាច​អត់​ប្ដី​ណាស់ (សើច)" ។ នេះ​ជា​ការ​លើក​ឡើង​របស់​តារា​ចម្រៀង ធី ណាតា ​មក​កាន់ Sabay ។ ​នាង​​​​អះអាង​ថា បាន​ត្រៀម​រួច​រាល់​ហើយ ដើម្បី​​រៀប​ចំ​ពិធី​​ភ្ជាប់​ពាក្យ​តាម​ប្រពៃណី​ជាមួយ​​​​បុរស​ពោះម៉ាយ​វ័យ ៤២ ឆ្នាំ ដោយគ្រោង​ចំណាយ​ប្រហែល ៧ ០០០ ដុល្លារ ឬ ៨ ០០០ ដុល្លារ។

 

តារា​ចម្រៀង​រូប​នេះបន្ថែម​ថា តាម​ពិត​ទៅ ​គ្រូ​ហោរា​បាន​គន់គូរ​​​តម្រូវ​ឱ្យ​ពួក​គេ​រៀបការ​នៅ​ខែ​​មករា​​ដើម​ឆ្នាំ ២០១៦​តែ​ម្ដង។ ប៉ុន្តែ​អ្នក​ទាំង​ពីរ​បដិសេធ​ ព្រោះ​​​​រៀបចំ​ខ្លួន​មិន​ទាន់ ហើយ​​ត្រូវ​ពន្យា​រហូត​ដល់​ចុង​ឆ្នាំវិញ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​តារា​ចម្រៀង​ដដែល​​អះអាង​​ថា ​នាង​មិន​បាន​ទាមទារថ្លៃ​បណ្ណាការពី​មន្ត្រី​ក្រសួង​មហាផ្ទៃរូប​​នោះ​ទេ ហើយ​បន្ទាប់​ពី​​ភ្ជាប់ពាក្យ​​​ពួក​គេ នឹង​​​បើក​​​កន្លែង​រកស៊ី​ចូលគ្នា​តែ​ម្ដង។

 

ជាមួយ​គ្នា​នោះ ប្អូន​ស្រី​ជីដូន​មួយ​របស់​​នាង ឆៃលី ដាឡែន ខាងលើ​ បាន​រំលឹក​​ថា អ្នក​ទាំង​ពីរ​​​ទើប​បាន​​ស្គាល់​គ្នា​បាន ៤- ៥​ខែ​កន្លង​មក​ ហើយ​បាន​​ចាប់ផ្ដើម​ស្រឡាញ់​គ្នា​មួយ​រយៈ​ចុង​ក្រោយ​។ តារា​ស្រី​វ័យ ២៨ ឆ្នាំ​ដដែល​​បាន​បញ្ជាក់​ថា ​ការ​សម្រេច​ចិត្ត​​ភ្ជាប់​ពាក្យឆាប់ៗ​​ដូច្នេះ ​ក៏​ព្រោះតែ​​ស្គាល់​ចិត្ត​គ្នាទៅ​វិញ​ទៅ​មក​​ច្បាស់លាស់​អស់​ហើយ។ តារា​ចម្រៀង​រូប​នេះ​អះអាង​ថា ម្ចាស់​ស្នេហ៍​របស់​នាង​​ជា​មនុស្ស​ល្អ ហើយ​​មិន​គិត​ពី​អតីតកាល​របស់​នាង ​ដែល​ធ្លាប់​មាន​សង្សារ​ពី​មុន​មក​ទេ។

 

តារា​ចម្រៀង​ដដែល​​អះអាង​ម្យ៉ាង​ទៀត​ថា ​បុរស​ម្ចាស់​ស្នេហ៍ ដែល​​​ទើប​ស្គាល់​គ្នា​ខាង​លើ ​ក៏​បាន​លែងលះជាមួយ​អតីត​ភរិយា​ដាច់ស្រេច​ហើយ​ដែរ ក្រោម​អំណាច​សាលក្រម​តុលាការ​។ នេះ ក៏​​ជា​មូលហេតុ​មួយ ដែល​ពួក​គេ​យល់ព្រម​​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​គ្នា​រហូត​រៀប​ចំ​គម្រោង​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ ខណៈ​សមាជិក​ក្នុង​ក្រុម​គ្រួសារ​​​ទាំង​អស់​ ក៏​ពេញ​ចិត្ត​អនាគត​គូ​ដណ្ដឹង​របស់​​នាង​​ដែរ៕

 

 

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទពេញនិយម
អត្ថបទថ្មី