ក្រុម Cage Pitch ជាម្ចាស់ជយលាភី The MIC Original Song រដូវកាលទី ១
- 2015-12-28 17:19:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុម Cage Pitch ជាម្ចាស់ជយលាភី The MIC Original Song រដូវកាលទី ១
ចន្លោះមិនឃើញ
ការប្រគំតន្ត្រី The Mic Original Song ដ៏ធំយប់មិញបានរកឃើញម្ចាស់ជយលាភីហើយ គឺក្រុមនារី Cage Pitch បានលើកយកចម្រៀងមួយបទ "ធ្លាប់ទេ?” ធ្វើឲ្យមានការគាំទ្រច្រើនពីសំណាក់មិត្តៗយុវវ័យជាពិសេស Fans ទស្សនាទីនោះផ្ទាល់។ លេខពីរ បានទៅលើបេក្ខជន គង់ ដារិទ្ធ លេខបីបានក្រុម សុវណ្ណ ដាឡិច និងលេខបីស្ទួនបានទៅលើក្រុម SED2R។
ក្នុងការប្រកួតម្សិលមិញមានបេក្ខជន ១៥ នាក់ ឬ ១៥ ក្រុមដែលឆ្លងកាត់ការជម្រុះចេញពីបេក្ខភាពយក Original Song ជាង ៦០ បទមកចូលរួមប្រកួត។ នេះជាការលើកឡើងរបស់អគ្គនាយក របស់ ANUSSA។ ប្រធានក្រុម Cage Pitch បានប្រាប់ឲ្យ Sabay ដឹងថា "ក្រុមរបស់ពួកនាងខ្ញុំទើបនឹងបង្កើតឡើងដែរទេ តែពួកខ្ញុំស្គាល់គ្នាតាំងពីនៅរៀនវិទ្យាល័យមកម្ល៉េះ ដូចនេះហើយទើបមានរសនិយមដូចគ្នា។"
ចំណែកចម្រៀងមួយបទនោះត្រូវបានកញ្ញាវ័យ ១៩ ឆ្នាំ អ៊ុង វិសុទ្ធធីតា ថា នាងនិពន្ធឡើងដោយប្រើរយៈពេលមិនដល់ ៣០ នាទីផង ព្រោះនេះគឺជាការឈឺចាប់ពិតៗដែលទទួលបាន។ ចំណែកអត្ថន័យវិញ គឺក្ដីឈឺចាប់ដែលស្ដែងតាមរយៈការក្បត់ពីមិត្តភាព ត្រូវជាងន័យស្នេហា។
និស្សិតស្រីសាលា Zaman ឆ្នាំទីបួន ខាងលើបានបន្តទៀតថា ការចេះនិពន្ធបទចម្រៀង និងភ្លេងនោះ ជាចំណង់ចំណូលចិត្តតាំងពីក្មេងរបស់ក្រុមនាង និងមិនបានរៀននៅតាមសាលាត្រឹមត្រូវនោះទេ តែនាងធ្លាប់បានអញ្ជើញគ្រូភ្លេងមកបង្រៀននៅផ្ទះបានរយៈពេល ១ ខែដែរ។ ចម្រៀងដែលធ្វើឲ្យក្រុមពួកនាងទទួលបានជយលាភីមួយនេះ ទើបសរសេរឡើងតាំងពីខែ សីហា ឆ្នាំនេះ។
ទៅថ្ងៃអនាគត Cage Pitch បានបញ្ជាក់ថា នាងនៅតែបន្តធ្វើ Original Song នេះបន្ថែមទៀត និងមិនទាន់ចង់ចូលក្នុងផលិតកម្មណាមួយឡើយ ព្រោះចង់ធ្វើជាអ្នកចម្រៀងឯករាជ្យ។
The Mic ក៏មានគណៈកម្មការដែលជាតារាល្បីៗ និងជាអ្នកមានបទពិសោធន៍ខាងតន្ត្រីដូចជាលោក ហេង ពិទូ អ្នកនាង ម៉េង កែវពេជ្ជតា លោក សូ ស្រណោះ និង លោក សុខ ចាន់ផល ព្រមជាមួយតារាកិត្តិយសជាច្រើនរូបទៀតបានបកស្រាយចម្រៀង មិនចម្លងជាច្រើនដូចជាឌីជេ Adda កញ្ញ NIkki Nikki លោក កាន់ពេជ្រ លោក សីហា លោក ហ្សូណូ លោកសុខ រក្សា បានអង្រួនវេទិកា៕
អត្ថបទ៖ទ្រី រ៉ាវី