Kompany ប្រធាន​ក្រុម Man City របួស​កំភួន​ជើង​ត្រូវ​សម្រាក​ជិត១ខែ

  • 2015-12-30 15:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម Manchester City កីឡាករ Vincent Kompany បាន​រង​របួស​កំភួន​ជើង​ត្រូវ​សម្រាក​ពី៣ ទៅ៤ សប្ដាហ៍។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​ចាត់​ការ​ក្រុម លោក Manuel Pellegrini។

 

 

Kompany បាន​ជួប​បញ្ហា​របួស​ខណៈ​ប្ដូរ​ចូល​នៅ​តង់​ទី​២​ក្នុង​ការ​ប្រកួត Boxing Day ដែល Man City បាន យក​ឈ្នះ Sunderland ៤-១ កាល​ពី​ថ្ងៃ​សៅរ៍។ លទ្ធផល ០-០ ទល់នឹង Leicester យប់​មិញ​ គឺជា​ប្រកួត ដំបូង​របស់​ក្រុម​នេះ​ ដែល​ការពារ​មិន​ឲ្យ​គូ​ប្រជែងស៊ុត​បញ្ចូល​ទី​បាន ដោយ​គ្មាន​វត្តមាន​ខ្សេការពារប្រធានក្រុម។

 

ទាក់ទង​នឹង​របួស​ខ្សែ​ការពារ​វ័យ​២៩ឆ្នាំ លោក Pellegrini បាន​និយាយ​ថា៖ “Kompany រង​របួស​កំភួន​ជើងសាជា​ថ្មី​តែ​ចំ​កន្លែង​ផ្សេង។ គេ​អាច​នឹង​សម្រាក​ពី​៣​ទៅ​៤​សប្ដាហ៍​ដែល​វា​ជា​ផល​លំបាក​មួយ​សម្រាប់​ពួក​យើង"។

 

Kompany បាន​ខកខាន​បង្ហាញ​ខ្លួន​ឲ្យ Man City ១១ប្រកួត​ហើយ​ក្នុង​ចំណោម១៩ ប្រកួត​នៅ Premier League ចាប់​តាំង​ពី​គេ​រង​របួស​កំភួន​ជើង​លើក​ដំបូង​ក្នុង​ប្រកួត​ទល់​នឹង Juventus កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា៕

 

ចុចអាន៖ Leicester ​បាត់​តំណែង​កំពូល​តារាង​ ក្រោយ​ស្មើ​ Manchester City ​យប់​មិញ​

 

ប្រែ​សម្រួល៖ រុន វីរ៉ុត ប្រភព៖ bbc

អត្ថបទថ្មី