រកឃើញមូលហេតុពិត និងជនបង្កក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រុម Ladies' Code
- 2014-10-21 23:18:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញមូលហេតុពិត និងជនបង្កក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រុម Ladies' Code
ចន្លោះមិនឃើញ
លទ្ធផលនៃការស៊ើបអង្កេតចំពោះគ្រោះថ្នាក់ចរាចរណ៍របស់ក្រុមចម្រៀងកូរ៉េ Ladies' Code បានបង្ហាញថា មូលហេតុនៃគ្រោះថ្នាក់នេះគឺដោយសារការបើកបរហួសល្បឿនកំណត់ ហើយអ្នកដែលត្រូវកាត់ទោសក្នុងករណីនេះគឺអ្នកគ្រប់គ្រង Park Mo អាយុ ២៧ឆ្នាំ ដែលជាអ្នកបើកបរ។
ក្រោយពីការវិភាគលើប្រអប់ខ្មៅនៃរថយន្ត Starex ដែលពួកគេជិះ អាជ្ញាធរបាននិយាយថា លោក Park បានបើកបរក្នុងល្បឿន ១៣០គ.ម ក្នុងមួយម៉ោង ដែលលើសពីល្បឿនកំណត់គឺ ១០០គ.ម ក្នុងមួយម៉ោង។ ចំណែកកង់ឡានខាងក្រោយដែលរបូតមិនមែនដោយសារបញ្ហាយានយន្តនោះទេ គឺដោយសារការបុកទង្គិចរនាំងផ្លូវ ទើបធ្វើឲ្យកង់នោះរបូតចេញ។
ប៉ូលិសជឿថាប្រសិនបើអ្នកបើកបរមិនបើកលឿនដូច្នេះ ក៏មិនអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ថ្នាក់នេះឡើយ។ បច្ចុប្បន្នពួកគេកំពុងស៊ើបអង្កេតបន្ថែមទៀតមុននឹង បញ្ជូនសំណុំរឿងទៅតុលាការ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣ ខែកញ្ញា ដែលបណ្ដាលឲ្យសមាជិកពីរនាក់គឺ EunB និង RiSe ស្លាប់ និងសមាជិក៣នាក់ទៀតរងរបួសធ្ងន់ និងស្រាល ៕
អានអត្ថបទ៖អ្នករៀបចំកម្មវិធីតន្ត្រី KPOP ដែលមានមនុស្ស១៦នាក់ស្លាប់ បានសម្លាប់ខ្លួន
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ dkpopnews