Chicharito ឈ្នះពានកីឡាករល្អបំផុតប្រចាំខែធ្នូនៅ Bundesliga
- 2015-12-31 17:17:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chicharito ឈ្នះពានកីឡាករល្អបំផុតប្រចាំខែធ្នូនៅ Bundesliga
ចន្លោះមិនឃើញ
Javier Hernandez ខ្សែប្រយុទ្ធក្រុម Bayer Leverkusen ដែលមានឈ្មោះហៅក្រៅថា "Chicharito” បានឈ្នះពានរង្វាន់កីឡាករល្អបំផុតនៅក្របខ័ណ្ឌកំពូលអាល្លឺម៉ង់ Bundesliga ប្រចាំខែធ្នូ និងជាការឈ្នះ២ខែជាប់ៗគ្នា។
អតីតខ្សែប្រយុទ្ធក្រុម Manchester United របស់ក្រុមជម្រើសជាតិម៉ិកស៊ីកូរូបនេះ បានស៊ុតបញ្ចូលទី៥គ្រាប់នៅខែធ្នូនេះ ដោយរួមបញ្ចូលទាំងការស៊ុតហែតទ្រីកកាលប៉ះ Borussia Monchengladbach ជួយឲ្យ Bayer Leverkusen ឈ្នះ ៥-០ កាលពីថ្ងៃទី១២ ខែធ្នូផងដែរ។
កាលដើមរដូវកាលឆ្នាំ២០១៤ Chicharito ត្រូវបាន Man Utd ឲ្យ Real Madrid ខ្ចីជើង១រដូវកាល ប៉ុន្តែលុះដល់ដើមរដូវកាលឆ្នាំ២០១៥នេះ អ្នកចាត់ការក្រុមបិសាចក្រហម Louis van Gaal បានលក់ដាច់ទៅឲ្យ Bayer Leverkusen តែម្ដង។ ២២ប្រកួតសរុបរដូវកាលនេះ កីឡាករវ័យ២៧ឆ្នាំរូបនេះ ស៊ុតបាន១៩គ្រាប់ហើយ៕
សូមទស្សនាវីដេអូ Chicharito ស៊ុតហែតទ្រីកខាងក្រោម៖
-ចុចអាន៖ ១៨គ្រាប់ដ៏អស្ចារ្យរបស់ក្រុមទាំង១៨នៅ Bundesliga រដូវកាលនេះ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bleacherreports