ប្រទេសណាខ្លះ ដែលផលិត និងនាំចេញកាំជ្រួច ទទួលចំណូលច្រើនជាងគេ?
- 2015-12-31 17:34:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសណាខ្លះ ដែលផលិត និងនាំចេញកាំជ្រួច ទទួលចំណូលច្រើនជាងគេ?
ចន្លោះមិនឃើញ
កាំជ្រួចត្រូវគេផលិតឡើង ដើម្បីយកទៅអុជបាញ់អបអរថ្ងៃបុណ្យជាតិ អន្តរជាតិ ឬកម្មវិធីអ្វីមួយ ជាពិសេសបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកលខាងមុខ ដើម្បីសាទរឆ្នាំថ្មី។
កាំជ្រួចត្រូវបានគេផលិតឡើងតាំងពីពីរពាន់ឆ្នាំមុន ក្នុងប្រទេសចិន។ ដោយឡែកបច្ចុប្បន្ននេះ មានប្រទេសជាច្រើនដែលផលិតជាទំនិញកាំជ្រួច និងនាំចេញទៅប្រទេសក្រៅ។ ខាងក្រោមនេះជា ប្រទេសមួយចំនួនដែលផលិតនិងនាំចេញផលិតផលកាំជ្រួច ដែលទទួលបានចំណូល (គិតជាដុល្លារ) ច្រើនបំផុត អំឡុងឆ្នាំ២០១៤៖
១. ប្រទេសចិន ៨៥០ ៤៤៦ ០០០ ដុល្លារ (ស្មើនឹង ៨៧,៩ ភាគរយនៃការនាំចេញទំនិញកាំជ្រួចក្នុងពិភពលោក)
២. ប្រទេស ហូឡង់ ៣២ ២៨៨ ០០០ ដុល្លារ (៣,៣ ភាគរយ)
៣. ប្រទេស អាល្លឺម៉ង់ ១៦ ០៨៨ ០០០ ដុល្លារ (១,៧ ភាគរយ)
៤. ប្រទេស អេស្ប៉ាញ ១២ ៧៧៤ ០០០ ដុល្លារ (១,៣ ភាគរយ)
៥. សហរដ្ឋអាមេរិក ១១ ៨៥៦ ០០០ ដុល្លារ (១,២ ភាគរយ)
៦. ប្រទេស ប៉ូឡូញ ១០ ៣៧២ ០០០ ដុល្លារ (១,១ ភាគរយ)
៧. សាធារណរដ្ឋឆែក ៥ ៥៤០ ០០០ ដុល្លារ (០,៦ ភាគរយ)
៨. ប្រទេស អ៊ីតាលី ៣ ៨៩៩ ០០០ ដុល្លារ (០,៤ ភាគរយ)
៩. ប្រទេស បារាំង ២ ៨៤៤ ០០០ ដុល្លារ (០,៣ ភាគរយ)
១០. ប្រទេស ដាណឺម៉ាក ២ ៧៨៨ ០០០ ដុល្លារ (០,៣ ភាគរយ)
១១. ប្រទេស ប្រេស៊ីល ២ ៣៩០ ០០០ ដុល្លារ (០,២ ភាគរយ)
១២. ប្រទេស ស្វីស ២ ០៨៤ ០០០ ដុល្លារ (០,២ ភាគរយ)
១៣. ប្រទេស អូទ្រីស ១ ៥៧១ ០០០ ដុល្លារ (០,២ ភាគរយ)
១៤. ប្រទេស ស្លូវើនៀ ១ ៥៧១ ០០០ ដុល្លារ (០,២ ភាគរយ)
១៥. ប្រទេស បែលហ្ស៊ិក ១ ២៩៩ ០០០ ដុល្លារ (០,១ ភាគរយ) ៕
ចុចអាន៖ ទស្សនាការអុចកាំជ្រួចឆ្លងឆ្នាំដ៏អស្ចារ្យនៅទីក្រុងធំៗជុំវិញពិភពលោក
ប្រែសម្រួល៖ មាន រតនា ប្រភព៖ worldtoexports