​បម្រែបម្រួល​រូបរាង​ និង​បច្ចេកវិទ្យា​ទូរសព្ទ​​​តាំង​ពី​ឆ្នាំ​ ១៩៥៦

  • 2014-09-17 19:02:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ផ្លាស់​ប្ដូរ​បច្ចេកវិទ្យា ​និង​រូបរាង​របស់​ទូរសព្ទ​កាន់​តែ​ទំនើប​ ​ការ​ប្រាស្រ័យ​ទាក់ទង​របស់​មនុស្ស​កាន់​តែ​ងាយស្រួល ​និង​សម្បូរបែប។ អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​មិន​ទាន់​បាន​ដឹង​ថា​ តើ​ទូរសព្ទ​ដំបូង​មាន​រូបរាង​យ៉ាង​ម៉េច ​និង​ផលិត​នៅ​ឆ្នាំ​ណា​ជាក់​ជា​មិន​ខាន?

​កុំ​ឱ្យ​ខាត​ពេល​យូរ​សូម​អ្នក​ទាំង​អស់​គ្នា​មើល​ពី​បដិវត្ត​របស់​ទូរសព្ទ​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៥៦ មក​ដល់​​ឆ្នាំ​ ២០០៧​ ដែល​ជា​កំណើត​ដំបូង​របស់​ iPhone៖

-SRA/Ericsson MTA (​ប្រព័ន្ធ​ទូរសព្ទ​ចល័ត​ដំបូង​គេ​) ផលិត​នៅ​ឆ្នាំ​ ១៩៥៦ និង​មាន​ទម្ងន់​ ៤០​​គីឡូក្រាម។

-Motorola DynaTAC 8000X បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៨៣ ដែល​មាន​តម្លៃ​ដំបូង​ ៣៩៩៥ ដុល្លារ​ ហើយ​បើ​គិត​តម្លៃ​នា​ពេល​បច្ចុប្បន្ន​គឺ ៨៧០០ ដុល្លារ។

-Nokia Mobira Talkman ផលិត​នៅ​ឆ្នាំ​ ១៩៨៤ ដែល​ថាមពល​ថ្ម​ប្រើ​បាន​យូរ​ជាង​គេ

-Motorola MicroTAC ផលិត​នៅ​ឆ្នាំ​ ១៩៨៩ ​ដែល​ជា​ទូរស័ព្ទ​ដំបូង​គេ​មាន​រាង​តូច

-Motorola International 3200 ផលិត​នៅ​ឆ្នាំ​ ១៩៩២ ​ជា​ទូរសព្ទ​ដៃ​ដំបូង​គេ​អាច​យក​តាម​ខ្លួន​បាន។

-Motorola 2900 Bag Phone ផលិត​នៅ​ឆ្នាំ​ ១៩៩៤ ​ដែល​មាន​តម្លៃ​ថ្លៃ​ទាល់​តែ​អ្នក​មាន​ទើប​អាច​ទិញ​​យក​មក​ប្រើ​បាន

-Motorola StarTAC ផលិត​នៅ​ឆ្នាំ​ ១៩៩៦​

-Nokia 8110 ផលិត​នៅ​ឆ្នាំ​ ១៩៩៦

-Nokia 9000 Communicator ផលិត​នៅ​ឆ្នាំ​ ១៩៩៦ ​ដែល​ជា​ពពួក​ Smartphone​ដំបូង​គេ

-Nokia 5110 ផលិត​នៅ​ឆ្នាំ​ ១៩៩៨ ​ដែល​មាន​អ្នក​ប្រើ​ច្រើន​ជាង​គេ​នៅ​ពេល​នោះ

-Nokia 8210 ផលិត​នៅ​ឆ្នាំ​ ១៩៩៩

-Rim Blackberry 5810 ផលិត​នៅ​ឆ្នាំ​ ២០០២

-Sanyo SCP-5300 ផលិត​នៅ​ឆ្នាំ​ ២០០២​របស់​ជប៉ុន​និង​ជា​ទូរសព្ទ​ដំបូង​គេ​នៅ​អាមេរិក​ដែល​បំពាក់​កាមេរ៉ា

-T-Mobile Sidekick ផលិត​នៅ​ឆ្នាំ​ ២០០២

-Motorola Razr V3 ផលិត​នៅ​ឆ្នាំ​ ២០០៤

-Apple បញ្ចេញ​ Smartphone ​របស់​ខ្លួន​ដំបូង​គេ​នៅ​ឆ្នាំ​ ២០០៧

អាន៖ រូប​ថត​មួយ​សន្លឹក​ ​អាច​ប្រែ​ពី​ភាព​រីករាយ​ទៅ​ជា​គ្រោះ​ទុក្ខ

​ប្រែ​សម្រួល​៖ ​សែម​ សុធារិទ្ធ ​ប្រភព៖​ 10mobiles

អត្ថបទថ្មី