យក់ ថិតរដ្ឋា ពង្រីក​ជំនួញ

  • 2016-01-04 16:12:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាង យក់ ថិតរដ្ឋា  បាន​ប្រាប់​ឲ្យ Sabay ឲ្យ​ដឹង​ថា​ សព្វថ្ងៃ​នាង​មាន​ភាព​មមាញឹក​ច្រើន​ទាំង​ការ​ធ្វើ​ចម្រៀង​ថ្មី និង​មុខ​ជំនួញ​រកស៊ី​​ផ្ទាល់ ដោយ​បច្ចុប្បន្ន​កំពុង​ពង្រីក​បន្ថែម។

 

 

“ទាំង​ការងារ​រកស៊ី និង​សិល្បៈ​បង​ គឺ​មាន​ការ​មមាញឹក​ដូចគ្នា ហើយ​ថ្មី​ៗ​នេះ​ត្រៀម​បើក​ហាង​លក់​គ្រឿង​សម្អាង​មួយ​ទៀត។” យក់ ថិតរដ្ឋា ថ្លែង ។ តារា​ស្រី​ដែល​បាន​រៀបការ​ជិត ១០ ឆ្នាំ​រូប​នោះ​ បាន​បន្ត​ទៀត​ថា​ នាង​ទើប​បាន​បើក​ហាង​គុយទាវ​មួយ​កន្លែង ហើយ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មិត្ត​រួម​អាជីព ក៏​ដូចជា​ទស្សនិកជន​អ្នក​គាំទ្រ។

 

ទាក់ទិន​នឹង​ជំនួញ​ផ្ទាល់​ខ្លួន​វិញ​ប្រពន្ធ ឃុំ ប៉ុណ្ណាដែត  បាន​ឲ្យ​ដឹង​ថា​ នាង និង​គ្រួសារ​មាន​ជំនួញ​ពីរ​បី ដូចជា​ហាង​គុយទាវ​បែប​ថៃ លក់​ផលិតផល​តាម​អនឡាញ ហើយ​កំពុងតែ​រៀបចំ​បើក​ជា​ហាង​លក់​ផលិតផល​កែសម្ផស្ស​មាន Brand ទទួល​បន្ត​ផ្ដាច់​មុខ​ពី​ប្រទេស​កូរ៉េ និង​ថៃ​ទៀ។ ចំណែក​ដើមទុន​ក្នុង​ការ​បើក ​អ្នកនាង​ថា​មិន​ច្បាស់ ព្រោះ​អ្វី​ៗ​ភាគច្រើន​សុទ្ធតែ​ស្វាមី​ជា​អ្នក​រ៉ាប់រង​ទាំងអស់។ "បង​មិន​សូវ​ជា​ច្បាស់​សោះ​រឿង​នឹង ព្រោះ​ស្វាមី​បង​គាត់​ជា​អ្នក​ចាត់ចែង គ្រាន់តែ​ពេល​ទំនេរ ​បង​ទៅ​ជួយ​មើល​ហាង​ទៅ។”

 

តែ​សម្រាប់​ហាង​លក់​ផលិតផល​កែសម្ផស្ស យក់ ថិតរដ្ឋា មិន​ទាន់​រួច​រាល់​នៅ​ឡើយ​ទេ ព្រោះ​កំពុងតែ​សាងសង់​កន្លែង​លក់ និង​សិក្សា​ពី​ទីផ្សារ៕

 

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទថ្មី