Leverkusen ប្រាប់ Arsenal ឲ្យបំភ្លេចការចង់បាន Chicharito
- 2016-01-04 16:59:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Leverkusen ប្រាប់ Arsenal ឲ្យបំភ្លេចការចង់បាន Chicharito
ចន្លោះមិនឃើញ
ក្រុមកំពូលតារាង Premier League កាំភ្លើងធំ Arsenal ដែលព្យាយាមតាមទិញខ្សែប្រយុទ្ធ Javier Hernandez (Chicharito) ត្រូវក្រុម Bayer Leverkusen បដិសេធសំណើ ហើយឆ្លើយតបមកវិញថាឲ្យបំភ្លេចរឿងទិញនោះចោលទៅ។
លោក Rudi Voller នាយកបច្ចេកទេសក្លិប Leverkusen បាននិយាយថា៖ "វាគឺជារឿងងាយៗក្នុងការបដិសេធសំណើនានានៅពេលដែលក្លិបរបស់យើងមិនចង់លក់នរណាម្នាក់។ Leverkusen នឹងរក្សាទុកកីឡាករទាំងអស់ដែលអាចជួយក្លិបឲ្យសម្រេចជោគជ័យ"។
ការដែល Arsenal ចង់បាន Hernandez គឺបន្ទាប់ពីខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ រកបាន១៩គ្រាប់ហើយ ក្នុងចំណោម ២៦ប្រកួតនៅអាល្លឺម៉ង់។ ពេលនៅអង់គ្លេស ក្រោមទ្រនំ Manchester United កីឡាករម៉ិកស៊ីកូរូបនេះ ភាគច្រើនអង្គុយកៅអីបម្រុង រហូតត្រូវលក់ចេញក្នុងតម្លៃ ៧,៣លានផោន (ជាង១០លានដុល្លារ) ទៅ Leverkusen តែម្តង។
យ៉ាងណាក៏ដោយ Louis van Gaal អ្នកចាត់ការ Manchester United កាលពីសប្ដាហ៍មុនបានចេញមកសារភាពកំហុសថាលោកមានការសោកស្ដាយដែលបណ្ដោយឲ្យ Hernandez ចាកចេញពីទឹកដី Old Trafford៕
អានអត្ថបទទាក់ទង៖ ខ្សែប្រយុទ្ធកំពុងឡើងជើង Chicharito ទម្លាយសម្ដី Van Gaal
ចង់ដឹងរឿងរ៉ាវផ្សេងៗជាច្រើនទៀត សូមចុចត្រង់នេះ
ប្រែសម្រួល៖ រុន វីរ៉ុត ប្រភព៖ the sun