ចំណុច​សំខាន់​៥​ដែល​​ត្រូវ​ដឹង​ពី​ការ​ប្រកួត​ E-Sports អន្តរជាតិ​ MATIC ​2016​

  • 2016-01-04 20:48:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ Sabay បាន​ធ្វើ​ការ​បង្ហាញ​ជូន​នូវ​ព័ត៌មាន​ខ្លះ​ៗ​ស្ដី​ពី​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្ដរជាតិ​MATIC​ 2016​ មួយ​ចំនួន​រួច​មក​ហើយ។ ​ថ្ងៃ​នេះ​សូម​បង្ហាញ​​ជូន​ប្រិយមិត្ត​ឱ្យ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​អំពី​ចំណុច​សំខាន់​​៥​យ៉ាង​ មុន​ការ​ប្រកួត​មក​ដល់​នា​ពេល​ខាង​មុខ។​

 

 ពាន​រង្វាន់​ដែល​កម្ពុជា​ឈ្នះ​ដើម​ឆ្នាំ​២០១៥

 

ក្រុម​ចូល​រួម​ ការ​ប្រកួត​ MATIC2016 លើក​ទី​៥​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ​ឆ្នាំ​នេះ​មាន​ក្រុម​ចូល​រួម​ចំនួន​ ១៦ ក្រុម​ មក​ពី​៦​ប្រទេស​ សរុប​អត្តពលិក​ចំនួន​៨០​នាក់ តិច​ជាង​ឆ្នាំ​មុន​ដែល​មាន​ក្រុម​ចូល​រួម​រហូត​ដល់​២០​មក​ពី​៧​ប្រទេស​សរុប​អត្តពលិក​ចំនួន​១០០​នាក់។ ឆ្នាំ​នេះ​កោះ​តៃវ៉ាន់​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ដោយ​សារ​រៀប​ចំ​ការ​ប្រកួត​ក្នុង​ស្រុក​មិន​ទាន់​។

 

ការ​បែង​ចែក​កៅអី​ចូល​រួម​ ការ​បែង​ចែក​កៅអី​ជូន​​បណ្ដា​ប្រទេស​នីមួយ​ៗ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​រៀង​រាល់​ឆ្នាំ​ដោយ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​។ ខណៈ​ឆ្នាំ​នេះ​រួម​មាន​៖ កម្ពុជា​ទទួល​បាន​២កៅអី, ថៃ​បាន​៣កៅអី, ម៉ាឡេស៊ី​បាន​២កៅអី​, សិង្ហបុរី​បាន​២កៅអី, និង​ចិន​បាន​២កៅអី។ ចំណែក​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី​ទទួល​បាន​រហូត​ដល់​៥​កៅអី​ ដែល​ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន បើ​ធៀប​នឹង​ឆ្នាំ​មុន​ពេល​​ចិន​ទទួល​សិទ្ធ​ធ្វើ​ម្ចាស់​ផ្ទះ​មាន​តែ​៤​ក្រុម​ប៉ុណ្ណោះ ។

 

ផែន​ទី​ប្រកួត​ ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​ធ្វើ​ឡើង​នៅ​លើ​ផែន​ទី​ចំនួន​​៥ ​ដូច​នឹង​ឆ្នាំ​កន្លង​មក​ដែរ​គឺ៖ HuangPu Terminal Map, Dragon World Map, Nile Delta Map, Champ City Map និងSea-Maid Town Map។ ចំណែក​ការ​ប្រកួត​ឯកត្តជន​ធ្វើ​ឡើង​នៅ​លើ​ផែន​ទី​ Chessboard Resort និង Ordnance Factory។

 

រូប​មន្ត​ក្នុង​ការ​ប្រកួត​ ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​ដូច​ទៅ​នឹង​ការ​ប្រកួត​បណ្ដា​ឆ្នាំ​កន្លង​មក​ដែរ​ពោល​គឺ​ ក្រុម​ទាំង​១៦ ត្រូវ​ធ្វើ​ការ​ចាប់​ឆ្នោត​បែង​ចែក​ជា​២​ពូល ដោយ​ក្នុង​ពូល​នីមួយៗ​មាន​៨​ក្រុម ប្រកួត​លក្ខណៈ​វិល​ជុំ​សន្សំ​ពិន្ទុ​ ហើយ​៤​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ត្រូវ​ឡើង​ទៅ​ប្រកួត​វគ្គ​ ៨ក្រុម​ចុង​ក្រោយ​រហូត​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដោយ​ប្រើ​​រូប​មន្ដ​ចាញ់​ធ្លាក់ (Play-Off)។

 

 

ប្រាក់​រង្វាន់​ ប្រាក់​រង្វាន់​​សរុប​នៅ​ឆ្នាំ​នេះ​ចំនួន​ ៣០​០០០ដុល្លារ​អាមេរិក​ដែល​ត្រូវ​បាន​ចែក​ជា​២​ប្រភេទ​វិញ្ញាសា​​គឺ​ការ​ប្រកួត​ជា​ក្រុម ​និង​ឯកត្តជន​​។

 

ជយលាភី​ជា​ក្រុម ជើងឯក : ១៥​០០០​ដុល្លារ​អាមេរិក ជើង​ឯករង : ៧០០០​ដុល្លារ​អាមេរិក​ ចំណាត់ថ្នាក់លេខ៣ : ៤០០០​ដុល្លារ​អាមេរិក ចំណាត់ថ្នាក់លេខ៤ : ២៥០០​​ដុល្លារ​អាមេរិក​

 

ជយលាភី​ឯកត្តជន ជើង​ឯក : ៥០០​ ដុល្លារ​អាមេរិក​ ជើង​ឯករង : ៤០០​ ដុល្លារ​អាមេរិក​ លេខ៣ : ៣០០​ ដុល្លារ​អាមេរិក​ លេខ​៤ : ២០០​ ដុល្លារ​អាមេរិក​ លេខ​៥ : ១០០​ ដុល្លារ​អាមេរិក​

 

អត្ថបទ៖ អ៊ៅ លីហ៊រ​