កុក បុរិស សម្រេចបន្តកុងត្រា២ឆ្នាំទៀតជាមួយភ្នំពេញក្រោន
- 2016-01-07 21:51:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុក បុរិស សម្រេចបន្តកុងត្រា២ឆ្នាំទៀតជាមួយភ្នំពេញក្រោន
ចន្លោះមិនឃើញ
ក្លឹបភ្នំពេញក្រោនបានសម្រេចចុះកុងត្រាបន្តរយៈពេល២ឆ្នាំជាមួយខ្សែការពារខ្មែរ-បារាំង កុក បុរិស សម្រាប់រដូវកាលនៃលីគបាល់ទាត់កំពូលកម្ពុជានាពេលខាងមុខ។
នៅលើ Facebook ផ្ទាល់ខ្លួន ខ្សែការពារឆ្នើម កុក បុរិស បានសរសេរថា ៖«អរគុណលោក ឫទ្ធី សំណាង និង Tommy Lim ដែលបានយល់ព្រមជាមួយខ្ញុំ។ ពួកគេបានផ្តល់ទំនុកចិត្តដល់ខ្ញុំ និងបង្ហាញការគោរពចំពោះការងាររបស់ខ្ញុំរយៈពេល៣ឆ្នាំ។ ឥឡូវគោលបំណងរបស់ខ្ញុំគឺជួយក្រុមរបស់ខ្ញុំឲ្យរីកចម្រើនទាំងកម្រិតបច្ចេកទេស និងកេរ្តិ៍ឈ្មោះពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំមិនអាចលះបង់ចោលក្រុមរបស់ខ្ញុំចោលឡើយ បន្ទាប់ពីបានក្លាយជាប្រធានក្រុមរយៈពេលមួយឆ្នាំ។ ខ្ញុំត្រូវតែផ្តល់បន្ថែមទៀតដល់បាល់ទាត់កម្ពុជា។ ខ្ញុំគិតថា ខ្ញុំនៅតែមានទំនូលខុសត្រូវធំជាមួយពួកគេ»។
អត្ថបទ៖ ជាន ចាន់រ៉ា