BMW ​នឹង​បំពាក់​ភ្លើង​ឡាស៊ែ សម្រាប់​ម៉ូតូ​ធំ​ស៊េរី​ថ្មី

  • 2016-01-09 22:48:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ផលិត​យានយន្ត​អាល្លឺម៉ង់​ BMW ​បាន​បង្ហាញ​អតិថិជន​​នៅ​ក្នុង​ពិព័រណ៍​អេឡិចត្រូនិក CES 2016 ថា​​​ ក្រុមហ៊ុន​​​គ្រោង​នឹង​បំពាក់​មក​ជាមួយនូវ​ភ្លើង​ឡាស៊ែ​សម្រាប់​ម៉ូតូ​ធំ នា​ពេល​អនាគត។

 

 

បច្ចេកវិទ្យា​ភ្លើង​ឡាស៊ែ​នៅ​ចង្កៀង​ខាង​មុខ​ មិន​មែន​ជា​បច្ចេកវិទ្យា​ថ្មី​ទេ​សម្រាប់​រថយន្ត ​ព្រោះ​ BMW ​ធ្លាប់​បំពាក់​នៅ​រថយន្ត​​ប្រភេទ​កីឡា​ i8 រួច​មក​ហើយ ប៉ុន្តែ​សម្រាប់​ម៉ូតូ​វិញ នេះ​ជា​រឿង​ថ្មី​មួយ ហើយ​ក្រុមហ៊ុន​គ្រោង​នឹង​បំពាក់​នៅ​ម៉ូតូ​​ស៊េរី BMW Motorrad K1600GTL។

 

បើ​តាម​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​​ អត្ថប្រយោជន៍​នៃ​ភ្លើង​ឡាស៊ែ​នេះ គឺជា​ជួយ​កាត់​បន្ថយ​​ការ​ប្រើ​ប្រាស់​ថាមពល​បាន​ពាក់​កណ្ដាល បើ​ធៀប​នឹង​ភ្លើង​ LED, ពន្លឺ​ភ្លើង​ច្បាស់​ល្អ និង​ជះ​ពន្លឺ​បាន​ទ្វេ​ជា​២ រហូត​ដល់​ចម្ងាយ​៦០០​ម៉ែត្រ។ រីឯ​គុណ​វិបត្តិ​របស់​វា​គឺ ​វា​​ជះ​ឥទ្ធិពល​អាក្រក់​​ដល់​អ្នក​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា និង​មាន​តម្លៃ​ថ្លៃ៕

 

 

 

 

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Zing

អត្ថបទថ្មី