ការ​ពិត រស់ សុភ័ណ្ឌ ចូល​ចិត្ត​លើក​ដុំដែក​ទៅ​វិញ​ទេ

  • 2016-01-14 14:00:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​អង្គ ស្ដេច​កន រស់ សុភ័ណ្ឌ បាន​និយាយ​ថា លោក​ចាប់​អារម្មណ៍​តែ​លើ​ការ​លើក​ដុំដែក​យក​សាច់​ដុំ ហើយ​មិន​សូវ​ចូលចិត្ត​បង្ហាញ​មុខ ឬ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នោះ​ទេ។

 

“ព្រោះ​ខ្ញុំ​មិន​ស្អាត​ដូច​គេ ខោ​មិន​ខោ អាវ​មិន​អាវ​អញ្ចឹង ខ្មាស​គេ​ណាស់"។ រស់ សុភ័ណ្ឌ ថ្លែង​មក​កាន់ Sabay។ តួអង្គ ស្ដេច​កន រំលឹក​បន្ត​ថា ធ្លាប់​មាន​ផលិតកម្ម​មួយ​ចំនួន​បាន​ហៅ​ទៅ​សម្ដែង​នៅ​ក្រៅ​ទៀត​ផង ប៉ុន្តែ​ក៏​ត្រូវ​បដិសេធ​វិញ ព្រោះ​តែ​គិត​ថា ខ្លួន​ឯង​មិន​​ស្អាត​សង្ហារ​ដូច​តារា​ផ្សេង​ទៀត។ ប៉ុន្តែ​កន្លង​មក​ធ្លាប់​បាន​សម្ដែង​ក្នុង​ភាពយន្ត​ខ្មែរ​មួយ​ចំនួន​ដែរ ហើយ​ផ្អាក​រហូត​មក។

 

លោក​ចាប់​ផ្ដើម​ថត​រឿង "ស្ដេច​កន" កាល​ពី​ពេល​ថ្មី​នេះ​តាម​រយៈ​ការ​ណែនាំ​របស់​មិត្តភ័ក្ដិ​ម្នាក់ ហើយ​ក៏​បាន​ធ្វើតេស្ត​សមត្ថភាព​ជាប់។ បច្ចុប្បន្ន លោក​ជា​គ្រូ​បង្ហាត់​លើក​សាច់​ដុំ​តាម​សណ្ឋាគារ​ធំៗ​មួយ​ចំនួន​នៅ​ភ្នំពេញ។ អាជីព​នេះ​អាច​ឱ្យ​លោក​ចំណូល​បាន​ជា​មធ្យម ១០០ ដុល្លារ​ក្នុង ១ ថ្ងៃ៕

 

អត្ថបទ៖ សំ ជំនាញ

រូបថត៖ ផ្ដល់​ឱ្យ

អត្ថបទពេញនិយម