ម្ចាស់បទមិនហ៊ានរំពឹងខ្ពស់ តែឥឡូវស្ដាប់មើល៍ "ស្នាមថើបចុងក្រោយ" ពី ហេង ពិទូ
- 2016-01-15 14:01:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់បទមិនហ៊ានរំពឹងខ្ពស់ តែឥឡូវស្ដាប់មើល៍ "ស្នាមថើបចុងក្រោយ" ពី ហេង ពិទូ
ចន្លោះមិនឃើញ
ហេង ពិទូ បានបង្ហាញស្នាដៃបទចម្រៀងថ្មីទៀតហើយ គឺបទ "ស្នាមថើបចុងក្រោយ" បន្ទាប់ពីបទ "ទីបំផុត" ដែលទើបតែទទួលបានការគាំទ្រខ្លាំងថ្មីៗនេះ។
"ស្នាមថើបចុងក្រោយ" ធ្វើឲ្យបុរសម្នាក់មិនអាចចាំមិនភ្លេចនោះ គឺនៅពេលដែលមនុស្សពីរនាក់បានទៅដល់កន្លែងមួយដែលជាក្តីស្រមៃមនុស្សស្រីម្នាក់ចង់ទៅ ទោះជាបែកគ្នាក៏បុរសម្នាក់នោះនៅតែចាំស្នាមថើបចុងក្រោយរបស់នាងជារៀងរហូត។បើសិនជាអាច បុរសនោះចង់ឲ្យពេលវេលាត្រឡប់ក្រោយ ហើយបាននៅក្បែរនារីដែលខ្លួនស្រលាញ់ម្តងទៀត"។ នេះជាអត្ថន័យ លើកឡើងដោយ ពិទូ ។
ស្នាដៃថ្មីនេះ ពិទូ មិនរំពឹងថាទទួលជោគជ័យដូចបទមុននោះទេ អ្វីដែលសំខាន់ លោកបានព្យាយាមអស់ពីសមត្ថភាពដើម្បីផលិតបទនិពន្ធថ្មីបន្ថែមទៀតចែកជូនបងប្អូនស្តាប់កម្សាន្ត។
ម្ចាស់បទ"ទីបំផុត" ប្រាប់ថា បទថ្មីទើបចេញម្សិលមិញនេះចំណាយពេលប្រហែលជាងកន្លះខែទាំងការគិត ប៉ារ៉ូល បទភ្លេងហើយ MV ទៀតសោតនឹងមានចេញឆាប់ៗក្នុងឱកាសបុណ្យទិវានៃក្តីស្រលាញ់៕
មាន សូនីតា បង្ហាញជំហររឿងសប្បុរសធម៌ក្រោយមានពាក្យរិះគន់
ការពិត រស់ សុភ័ណ្ឌ ចូលចិត្តលើកដុំដែកទៅវិញទេ
អត្ថបទ៖ ថា ម៉ាលីដា