​តួ​អង្គ "ស្ដេច​កន" រំលឹក​ពី​ជោគជ័យ​ធំៗ​ការ​ប្រកួត​សាច់ដុំ

  • 2016-01-18 14:01:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រស់ សុភ័ណ្ឌ ដែល​​ជា​តួ​អង្គ​ស្ដេច​កន បាន​រំលឹក​ថា ការ​ពិត​ទៅ ​លោក​ជា​អតីត​បេក្ខជន​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​ប្រទេស​កម្ពុជា​ការ​ប្រឡង​សាច់​ដុំ​ឆ្នាំ ២០០៥ ។

 

តួ​អង្គ​ក្នុង​រឿង​ប្រវត្តិសាស្ត្រ​រូប​នេះ​បាន​បន្ត​ថា បន្ទាប់​លោក​ក៏​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ១ ម្ដង​ទៀត​ក្នុង​ឆ្នាំ​ដដែល​នោះ ប៉ុន្តែ​នោះ​ជា​ការ​​ប្រឡង​សាច់ដុំ​ក្បាល​ពោះ​វិញ​ម្ដង។

 

ប្រភព​ដដែល​បន្ថែម​ទៀត​ថា ដោយ​ឡែក​អំឡុង​ឆ្នាំ ២០១០ លោក​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ ១ ម្ដង​ទៀត​លើ​វិញ្ញាសា​សាច់ដុំ​រាងកាយ ​ទាំង​មូល ដែល​រៀប​ចំ​ឡើង​នៅ​ខេត្ត​សៀមរាប ហើយ​បន្ទាប់​មក​ ក៏​បាន​បន្ត​ដំណើរ​ទៅ​ប្រកួត នៅ​ប្រទេស​ថៃ ដោយ​ជាប់​ចំណាត់​ថ្នាក់​លេខ ៤។ កីឡាករ​កាយ​វប្បកម្ម​រូប​នេះ​បញ្ជាក់​ថា ដោយ​សារ​កាល​នោះ​លោក​បោះបង់​យូ​រ​ពេក និង​មាន​រយៈ​ពេល​ហាត់ខ្លី ទើប​បណ្ដាល​ឱ្យ​ទទួល​ចំណាត់​ថ្នាក់​មិន​ល្អ​នៅក្រៅ​ប្រទេស៕

 

 

 

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ

អត្ថបទពេញនិយម