ពង្រឹងវេយ្យាករណ៍អង់គ្លេសរបស់អ្នកជាមួយកម្មវិធីទាំងនេះ
- 2016-01-20 20:14:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពង្រឹងវេយ្យាករណ៍អង់គ្លេសរបស់អ្នកជាមួយកម្មវិធីទាំងនេះ
ចន្លោះមិនឃើញ
ការរៀនភាសាអង់គ្លេសអាចជារឿងពិបាកមួយសម្រាប់មនុស្សមួយចំនួន មិនថារៀននិយាយ រៀនសរសេរ ឬរៀនស្ដាប់នោះឡើយ ហើយអ្វីដែលពិបាកជាងនេះទៅទៀតគឺវេយ្យាករណ៍តែម្ដង។
តាមរយៈកម្មវិធីខាងក្រោមទាំងបីនេះសង្ឃឹមថានឹងអាចជួយពង្រឹងវេយ្យាករណ៍ភាសាអង់គ្លេសរបស់អ្នកបាន៖
១. Practice English Grammar
កម្មវិធីដែលអាចទាញយកឥតគិតលុយនេះធ្លាប់រើសឲ្យឈរឈ្មោះជាកម្មវិធីសិក្សាល្អជាងគេនាឆ្នាំ២០១៤។ កម្មវិធីនេះមានរួមបញ្ចូលនូវសំនួរ ហ្គេម អត្ថបទ ដែលអាចជួយធ្វើឲ្យចំណេះដឹងវេយ្យាករណ៍របស់អ្នកមានភាពប្រសើរជាងមុន។ មាតិកាក្នុងកម្មវិធីនេះភាគច្រើនផ្ដល់ដោយឥតគិតថ្លៃ ហើយក៏មានមាតិកាមួយចំនួនទៀតតម្រូវឲ្យបង់លុយ។
ចុចទីនេះដើម្បីទាញយក៖ iOS | Android
២. Grammar Up
Grammar Up ផ្ដោតសំខាន់លើមាតិកាវេយ្យាករណ៍ដែលពាក់ព័ន្ធនឹងខាងជំនួញ ហើយកម្មវិធីនេះប្រើប្រាស់ឃ្លាដើម្បីជួយឲ្យអ្នកបានដឹងពីភាពខ្សោយ និងភាពខ្លាំងខាងផ្នែកវេយ្យាករណ៍របស់អ្នក។ កម្មវិធីនេះមានជាប្រភេទ Basic ដែលប្រើប្រាស់ដោយឥតគិតថ្លៃ និងប្រភេទ Full ដែលតម្រូវឲ្យបង់ថ្លៃ។
ចុចទីនេះដើម្បីទាញយក៖ iOS | Android
៣. English Grammar Book
កម្មវិធីនេះប្រៀបដូចជាសៀវភៅវេយ្យាករណ៍មួយក្បាលដែលអ្នកអាចទាញយកបានដោយសេរី ដោយមិនតម្រូវឲ្យបង់លុយ។ ប៉ុន្តែគួរឲ្យសោកស្ដាយកម្មវិធីនេះមានតែនៅលើ Play Store ប៉ុណ្ណោះ។
ចុចទីនេះដើម្បីទាញយក៖ Android
ចុចអាន៖ TrafficQuiz កម្មវិធីលើទូរសព្ទបង្កើនចំណេះដឹងពីច្បាប់ចរាចរណ៍
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ MakeUseOf