កុក បូរីស ៖ ខ្ញុំអាចលះបង់គ្រប់យ៉ាងសម្រាប់ក្រុមជម្រើសជាតិ ប៉ុន្តែពួកគេមិនត្រូវការខ្ញុំ
- 2016-01-20 20:29:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុក បូរីស ៖ ខ្ញុំអាចលះបង់គ្រប់យ៉ាងសម្រាប់ក្រុមជម្រើសជាតិ ប៉ុន្តែពួកគេមិនត្រូវការខ្ញុំ
ចន្លោះមិនឃើញ
“ខ្ញុំអាចលះបង់គ្រប់បែបយ៉ាងសម្រាប់ក្រុមជម្រើសជាតិ ប៉ុន្តែក្រុមជម្រើសជាតិហាក់បីដូចជាមិនត្រូវការខ្ញុំ។ ខ្ញុំទទួលបានការការពារល្អជាងគេនៅក្នុងលីគ ប៉ុន្តែខ្ញុំគ្រាន់តែទទួលបានឱកាសត្រឹមតែលេងប្រកួតមិត្តភាព និងបីថ្ងៃមុនការប្រកួតតែប៉ុណ្ណោះ ខ្ញុំត្រូវប្ដូរចេញ ដោយគ្មានការពន្យល់”។ កុក បូរីស និយាយ បន្ទាប់ពីបន្តកុងត្រា២ឆ្នាំជាមួយភ្នំពេញក្រោន (Page ក្រោនបង្ហោះ)។
កុក បូរីស ជាកីឡាករល្អម្នាក់របស់ក្លឹបភ្នំពេញក្រោន ដែលបានជួយក្រុមឈ្នះជើងឯកលីគកំពូលកម្ពុជា២សម័យកាលជាប់គ្នា។ ក្នុងនាមជាកូនខ្មែរកាត់បារាំង បូរីស តែងតែមានក្ដីស្រមៃចង់លេងឱ្យក្រុមជម្រើសជាតិកម្ពុជា ហើយកាលពីឆ្នាំមុនរូបគេពិតជាបានសម្រេចក្ដីស្រមៃមែន ដោយត្រូវក្រុមក្រុមជម្រើសជាតិកោះហៅឱ្យចូលក្រុមហ្វឹកហាត់ត្រៀមប្រកួតជម្រុះ World Cup។ តែគួរឱ្យសោកស្ដាយ ឈ្មោះរបស់កីឡាករវ័យ២៤ឆ្នាំនេះ ត្រូវកាត់ចេញវិញ ក្រោយបានហ្វឹកហាត់ប៉ុន្មានថ្ងៃ។
រឿងខាងលើនេះហើយ បានធ្វើឱ្យ បុរីស សោកស្ដាយជាខ្លាំង ដោយបាននិយាយបញ្ជាក់ពីអារម្មណ៍អំឡុងពេលតកុងត្រាជាមួយក្លឹបភ្នំពេញក្រោន។ តែទោះជាយ៉ាងនេះក្ដី រូបគេនៅតែព្យាយាមឱ្យអស់ពីសមត្ថភាពបន្ថែមទៀតដើម្បីជួយក្រុមការពារតំណែងជើងឯក និងពានរង្វាន់ផ្សេងៗទៀតនៅរដូវកាលថ្មីខាងមុខនេះ។
បូរីស កើតនៅ Nancy នៃប្រទេសបារាំង ឪពុកម្តាយមកពីខេត្ត កំពង់ចាម និងបាត់ដំបង។ កីឡាកររូបនេះចាប់ផ្តើមអាជីពដោយលេងឲ្យក្រុមយុវជន Tomblaine មុននឹងបន្តទៅលេងនៅ AS Nancy Lorraine, Jarville JF, US Vandoeuvre, FC Toul និងក្រុម Nancy Olympic។ កាលនៅវិទ្យាល័យ ក្រុមរបស់កីឡាកររូបនេះឈ្នះជើងឯក French championships ហើយតំណាងឲ្យប្រទេសបារាំង និងសាលាក្នុងការប្រកួត Schools World Cup នៅប្រទេសឈីលីទៀតផង៕
អត្ថបទ៖ មុន្នី រម្យ