​បទ​ចម្រៀង ៥០០០ ដុល្លារ​ នឹង​បង្ហាញ​ខ្លួន​​ជាមួយ​ការ​ប្ដូរ​សមាជិក​ថ្មី​របស់ De5inite

  • 2016-01-21 16:54:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តារា​ចម្រៀង​បុរស​មាន​សមាជិក ៥​នាក់​ដែល​មិត្ត​យុវវ័យ​ធ្លាប់​បាន​ស្គាល់​តាម​រយៈ​បទ​ "ទឹក​ភ្លៀង​លាង​ទឹក​ភ្នែក​" គឺ​ក្រុម De5inite នោះ បាន​ប្រាប់ Sabay ថា​ពួក​គេ​នឹង​វិល​ត្រឡប់​មក​សារ​ជា​ថ្មី​ជា​មួយ​នឹង​អាល់ប៊ុម​ចម្រៀង​ថ្មី​មួយ ដែល​ក្នុង​នោះ​មាន​ចម្រៀង​មួយ​បទ​ដែល​ចំណាយ​ទុន​ផលិត​រហូត​ដល់​ ៥០០០ ដុល្លារ​អាមេរិក​ឯណោះ ។

 

 Mr.K សមាជិក​ថ្មី​របស់ De5inite (រូប​ខាង​ស្ដាុំ​បង្អស់)

បន្ទាប់​ពី​ការ​សម្រាក​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក ពេល​ថ្មីៗ​នេះ​ De5inite ក៏​បាន​ត្រ​ឡប់​មក​សារ​ជា​ថ្មី​ជា​មួយ​នឹង​បទ​ចម្រៀង "អ្នកថ្មី" ដែល​ទទួល​បាន​ការ​គាំ​ទ្រ និង​អង្រួន​បេះ​ដូង​មិត្ត​ៗ​យុវវ័យ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​សម្រាប់​ការ​វិល​ត្រឡប់​របស់​ De5nite លើក​នេះ​គឺ De5inite បាន​ផ្លាស់​ប្ដូរ​សមាជិក​ក្នុង​ក្រុម​របស់​ខ្លួន​មួយ​រូប​គឺ Rado ហើយ​បែរ​ជា​ជំនួស​មក​វិញ​នៅ​អតីត​មេ​ក្រុម Legacy គឺ Mr. K។

 

ជុំវិញ​បញ្ហា​នេះ​ផង​ដែរ បើ​យោង​ទៅ​តាម​សម្ដី​របស់​ប្រធាន​ក្រុម​គឺ​លោក Ronan បាន​ឲ្យ​ដឹង​ថា "ការ​ចាក​ចេញ​របស់ Rado (D.O) គឺ​ដោយ​សារ​គាត់​រវល់​ត្រូវ​មើល​ការ​ខុស​ត្រូវ​នូវ​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​របស់​គាត់​ហេតុ​នេះ​ទើប​គាត់​សម្រេច​ចិត្ត​ចាក​ចេញ ហើយ​ចំណែក​ឯ Mr. K ដែល​ជា​សមាជិក​ថ្មី​វិញ​នោះ​គឺ​គាត់​មាន​សមត្ថភាព និង​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​ ហើយ​ម្យ៉ាង​វិញ​ទៀត​គឺ​គាត់​ចង់​ចូល​រួម​ជា​មួយ​យើង​តែ​ម្ដង​" ។

 

 

រូបភាព៖ ផ្ដល់​ដោយ De5inite

 

Ronan បន្ត​ទៀត​ថា បន្ទាប់​ពី​ផ្លាស់​ប្ដូរ​សមាជិក ពួក​គេ​បាន​ត្រៀម​ចម្រៀង​ចំនួន​ប្រាំ​បទ​ដែល​សុទ្ធ​សឹង​តែ​ជា​ Original songs ហើយ​ក្នុង​នោះ​ក៏​មាន​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា​ "Photo" ដែល​ចំណាយ​ទុន​ក្នុង​ការ​ផលិត​រហូត​ដល់​ ៥០០០​ដុល្លារ​អាមេរិក​ ចំណែក​ឯ​ MV របស់​បទ​"អ្នកថ្មី" វិញ​នោះ​គឺ​ចេញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ​៕

 

តោះ...ស្ដាប់​ទាំង​អស់​គ្នា​ថា​បទ "អ្នក​ថ្មី" របស់​ De5inite ពីរោះ​ប៉ុណ្ណា...!!!

 

 

អត្ថបទ៖ SAMEDY

អត្ថបទពេញនិយម
អត្ថបទថ្មី